សម្តេច​តេជោ​ចុះជួប​សំណេះសំណាលជាមួយបងប្អូនប្រជាកសិករ នឹងជួយស្ទូងនិងច្រូតស្រូវជាមួយបងប្អូនប្រជាពលរដ្ឋ ប៉ុន្តែមិនច្រូតដោយដៃទៀតទេ​…

នៅព្រឹកថ្ងៃអង្គារទី២១កក្កដា នេះសម្តេចតេជោបានចុះទៅពិនិត្យមើលសកម្មភាពធ្វើស្រែបង្កបង្កេីនផល និងសំណេះសំណាលជាមួយបងប្អូនប្រជាកសិករនៅក្នុងស្រុកព្រៃកប្បាស,ខេត្តតាកែវ។

សម្តេច​តេជោ​បាន​លេីកឡេីងថា​ ពិតណាស់វិស័យកសិកម្ម គឺសំខាន់ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋកម្ពុជាតាំងពីសម័យដូនតាយើងមកម៉្លេះ។ ប្រជាពលរដ្ឋខ្មែរស្ទើរទូទាំងប្រទេស សុទ្ធសឹងជាអ្នកប្រកបរបរកសិកម្ម។ ពេលនេះជាឱកាសល្អបំផុតក្នុងការជញរុញវិស័យកសិកម្មនៅទូទាំងប្រទេសអោយកាន់តែរីកចម្រេីន។

ខេត្តតាកែវគឺជាដែនដីដ៏មានសក្តានុពលមួយលើវិស័យកសិកម្ម។ កន្លងមកខេត្តតាកែវបានជាប់ចំណាត់ថ្នាក់លេខ៣លើវិស័យកសិកម្ម បន្ទាប់ពីព្រៃវែងនិងបាត់ដំបង។ ព្រឹកនេះខ្ញុំអាចនឹងចុះជួយស្ទូងនិងច្រូតស្រូវជាមួយបងប្អូនប្រជាពលរដ្ឋយើង​ ប៉ុន្តែមិនច្រូតដោយដៃទៀតទេ​គឺដោយគ្រឿងម៉ាស៉ីន​។

Related posts

Leave a Comment