យោងតាមការប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា នាព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២០ នេះ បានឱ្យដឹងថា មានករណីវិជ្ជមានថ្មីចំនួន ២៦ នាក់បន្ថែមទៀត សុទ្ធតែជាបុរសខ្មែរធ្វើដំណើរវិលត្រលប់មកពីប្រទេសរុស្សី និង អេហ្ស៊ីប ដែលធ្វើឱ្យចំនួនសរុបទូទាំងប្រទេសកើនដល់ ១៩៧ នាក់ ។
ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ២៦ នាក់នេះ មានភាគច្រើនមានស្រុកកំណើតនៅរាជធានីភ្នំពេញ និង មួយចំនួនទៀតនៅតាមបណ្តាខេត្តដូចខាងក្រោម ៖
-អាយុ ២៥ឆ្នាំ មានអាស័យដ្ឋាននៅបុរីប៉េងហួតបឹងស្នោរ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
-អាយុ ២៦ឆ្នាំ មានអាស័យដ្ឋាននៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តបន្ទាយមានជ័យ
-អាយុ ២៥ឆ្នាំ មានអាស័យដ្ឋាននៅភូមិព្រៃចង្ករ ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ
-អាយុ ៣២ឆ្នាំ មានអាស័យដ្ឋាននៅឃុំសាលាកំរើក ស្រុកសៀមរាប ក្រុងសៀមរាប
-អាយុ ៣១ឆ្នាំ មានអាស័យដ្ឋាននៅសង្កាត់បឹងកក់១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
-អាយុ ២៥ឆ្នាំ មានអាស័យដ្ឋាននៅសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
-អាយុ ២៨ឆ្នាំ មានអាស័យដ្ឋាននៅភូមិថ្លុកព្រឹង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង
-អាយុ ២៥ឆ្នាំ មានអាស័យដ្ឋាននៅភូមិ៣ ឃុំព្រះសីហនុ ស្រុកព្រះសីហនុ ក្រុងព្រះសីហនុ
-អាយុ ២៨ឆ្នាំ មានអាស័យដ្ឋាននៅភូមិក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
-អាយុ ២៧ឆ្នាំ មានអាស័យដ្ឋានភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
-អាយុ ២៧ឆ្នាំ មានអាស័យដ្ឋាននៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ស្រុកសៀមរាប ក្រុងសៀមរាប
-អាយុ ២៦ឆ្នាំ មានអាស័យដ្ឋាននៅខណ្ឌសែនសុខ រាជធានីភ្នំពេញ
-អាយុ ២៤ឆ្នាំ មានអាស័យដ្ឋាននៅឃុំកណ្តៀងរាយ ស្រុកស្វាយទៀប ខេត្តព្រៃវែង
-អាយុ ២៦ឆ្នាំ មានអាស័យដ្ឋាននៅបុរីការដូង ខណ្ឌដង្កោ រាជធានីភ្នំពេញ
-អាយុ ២៩ឆ្នាំ មានអាស័យដ្ឋាននៅផ្ទះលេខ ១០E ផ្លូវ២៧១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ
-អាយុ ២៥ឆ្នាំ មានអាស័យដ្ឋាននៅភូមិព្រៃគុប ឃុំផ្សារកណ្តាល ស្រុកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
-អាយុ ២៥ឆ្នាំ មានអាស័យដ្ឋាននៅស្រុកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
-អាយុ ២៦ឆ្នាំ មានអាស័យដ្ឋាននៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ
-អាយុ ២៦ឆ្នាំ មានអាស័យដ្ឋាននៅបុរីចំការដូង ខណ្ឌមានជ័យ រាជធានីភ្នំពេញ
-អាយុ ២៧ឆ្នាំ មានអាស័យដ្ឋាននៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ
-អាយុ ២៥ឆ្នាំ មានអាស័យដ្ឋាននៅភូមិឃ្មួល សង្កាត់ឃ្មួល ខណ្ឌសែនសុខ រាជធានីភ្នំពេញ
-អាយុ ៣២ឆ្នាំ មានអាស័យដ្ឋាននៅភូមិស្រឡៅជ្រំ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង
-អាយុ ២៤ឆ្នាំ មានអាស័យដ្ឋាននៅភូមិជំនឹក ឃុំជំនឹក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ
-អាយុ ៣០ឆ្នាំ មានអាស័យដ្ឋាននៅសង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
-អាយុ ២៧ឆ្នាំ មានអាស័យដ្ឋាននៅភូមិ ព្រែកបាក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
-អាយុ ៦៥ឆ្នាំ មានអាស័យដ្ឋាននៅជិតវត្តទួល គ.ម លេខ៦ រាជធានីភ្នំពេញ ៕