បុរសម្នាក់ឈ្មោះ Jihad Al-Suwaiti នៅប្រទេសប៉ាឡេស្ទីន តែងតែមកអង្គុយមើលម្ដាយដែលតេស្តវិជ្ជមានវីរុសកូវីដ ១៩ តាមកញ្ចក់បង្អួចមន្ទីរពេទ្យ Habron State Hospital នៅតំបន់ West Bank ជារៀងរាល់ថ្ងៃ រហូតទាល់ថ្ងៃចុងក្រោយរបស់គាត់ ។
ដោយសារតែត្រូវអនុវត្តតាមវិធានការការពារ លោក Jihad មិនអាចទៅជួប ឬមើលថែម្ដាយរបស់ខ្លួនដែលកំពុងឈឺនោះបានឡើយ ដូច្នេះដើម្បីអាចត្រឹមឃើញមុខម្ដាយរបស់ខ្លួនបាន លោកតែងតែព្យាយាមឡើងតាមបង្អួចនៃមន្ទីរពេទ្យ និងអង្គុយនៅមាត់បង្អួចនោះ សម្លឹងមើលម្ដាយជាទីស្រឡាញ់ខ្លួនជារៀងរាល់ថ្ងៃ រហូតដល់ថ្ងៃគាត់លាចាកលោក ៕