យោងតាមការប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា នាព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២០ នេះ បានឱ្យដឹងថា មានករណីវិជ្ជមានថ្មីចំនួន ២៦ នាក់បន្ថែមទៀត សុទ្ធតែជាអ្នកដំណើរវិលត្រលប់មកពីប្រទេសរុស្សី និង អេហ្ស៊ីប ដែលមកដល់កម្ពុជានាថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២០ ។
គួរបញ្ជាក់ដែរថា មកដល់ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២០ នេះ កម្ពុជាមានករណីកូវីដ ១៩ សរុបទូទាំងប្រទេសមាន ១៩៧ ករណី ក្នុងនេះព្យាបាលជាសះស្បើយកើនចំនួន ៤ នាក់ សរុបចំនួន ១៤០ នាក់ និង កំពុងសម្រាលព្យាលបាលមានចំនួន ៥៧ នាក់ ហើយពុំករណីស្លាប់ឡើយ ។ ចំពោះករណីថ្មីទាំង ២៦ នាក់ដែលបានរកឃើញនេះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅក្នុងមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ៕