អរគុណ​លោកឧកញ៉ាចិត្តធម៍! ពេលនេះ ​ឧកញ៉ា ស្រី ចាន់ថន ប្រកាសទាំងយប់ថា នឹងជួយគ្រួសារមួយនេះ ឲ្យមានមុខរបរ និងកន្លែងស្នាក់នៅ នៅក្រុមហ៊ុន​ Skyland 7NG ព្រមទាំងឧបត្ថម្ភនូវថវិកា រហូតដល់ទៅ…

កាលពីថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ មហាជនជាច្រើន​ ពិតជាបានជ្រាបរួចមកហើយ នូវរឿងដ៏សែនរន្ធត់ និងតក់ស្លុតមួយបានកើតឡើង ប៉ះចំគ្រួសារមួយ ក្នុងហេតុការណ៍ករណីអគ្គិភ័​យឆេះសិប្បកម្ម​លក់ហ្គាស់​ លក់ខ្យល់អុីដ្រូសែន​ និងថ្មស្អុយ​ សម្រាប់កែឆ្នៃ​ផ្សេងៗ​ ដែលមានទីតំាងស្ថិតនៅ ផ្ទះលេខ ៣៦ ផ្លូវលេខ ៦៣ ​សង្កាត់ផ្សារថ្មីទី៣​ ខណ្ឌដូនពេញ​ រាធានីភ្នំពេញ។

ក្នុងហេតុការណ៍ ដ៏សែនអាក្រក់មួយនេះ បានឆក់យកជីវិតមនុស្សដល់ទៅ​ ០៤​ នាក់​ឯណោះ​ ហើយក៏បានធ្វើឲ្យអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន សម្តែងក្តីអាណិតខ្លោ​ចចិត្ត រំជួលចិត្តជាខ្លាំង ចំពោះគ្រួសារនៃស​ព ដែលបានបាត់បង់មនុស្សជាទីស្រឡាញ់តែមួយពព្រិ​ចភ្នែក សឹងតែមិនគួរឲ្យជឿ។

ឃើញអាណិត និងខ្លោចផ្សាពេក នៅមុននេះបន្តិច នាយប់ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២០ លោកឧកញ៉ា ស្រី ចាន់ថន បានបង្ហោះសារមួយឲ្យដឹងថា ៖

“ខ្ញុំពិតជាមិនអាច​ ឈរមេីលនៅទុក្ខលំបាក​ របស់​ បងប្អូនបានឡេីយ​ ខ្ញុំបាទ​ សូមចូលរួមរំលែកទុក្ខ​ ដ៏ក្រៀមក្រំនេះ​ ជាមួយនឹងគ្រួសារ​ ស​ពផង​ តាមរយៈក្រុមកាងារ​ ជាថវិកា​ ចំនួន​ ៤០០០០០០​ លានរៀល​ ហេីយបេីសិនជាគ្រួសារ លោកពូ​ ចង់បង្កេីតនៅមុខរបរ​ នៅក្នុងក្រុមហ៊ុន​ Skyland 7NG តំបន់អភិវឌ្ឍ​ វិហ៊ារសួគ៌​ ខ្ញុំបាទសូមស្វាគមន៍​នឹងជួយលោកពូ ជាពិសេសក៏មានកន្លែងស្នាក់នៅ​”៕

Related posts

Leave a Comment