ថ្មីទៀត! ទិញរានទេវតា រួចយកគ្រាប់មិនទាន់ផ្ទុះ​ដាក់ក្នុងរានទេវតា ដើម្បីឲ្យបារមីជួយថែរក្សា

ភ្នំពេញ៖ មុននេះបន្តិចយោងតាមការបង្ហោះរបស់លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) បាន​សរសេរៀបរាប់ឲ្យដឹងថា៖«ចេះរកនឹកឃេីញ​ ទិញរានទេវតារួចយកគ្រាប់មិនទាន់ផ្ទុះ​ ដាក់ក្នុងរានទេវតានោះឱ្យជួយហ្នង!! គ្រាប់មីននិងចំរ៉ូងដែលប្រជាពលរដ្ឋប្រមូលដាក់មួយកន្លែង​ ហេីយកំលាំងសុីម៉ាក់ដាក់ស្លាកសញ្ញាសំគាល់សុវត្ថិភាពនិងដេីម្បីដំណេីរការដោះបន្សាបគ្រាប់មីន!»។

គួរជម្រាបផងដែរថា ​ឥឡូវនេះ​កងកម្លាំង ស្នងការដ្ឋាន​នគរបាលជាតិ និង​ស៊ីម៉ាក់​ជា​ដៃគូ​ក្នុង​ការធ្វើ​ការងារ​ជាមួយគ្នា​ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​ពី​ផលវិបាក​នៃ​ការរងគ្រោះ​ដោយ​អាវុធយុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ដែល​បន្សល់ទុក​ពី​សម័យ​សង្គ្រាម​នេះ​។ យើង​បាន​ចុះ​ណែនាំ​ពួកគាត់ បើ​ពួកគាត់​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ឬ​គ្រាប់មីន​នៅ​កន្លែង​ណា​ត្រូវ​រាយការណ៍​ទៅ​ប៉ុស្ដិ៍​នគរបាល​ ឬ​រាយការណ៍​ផ្ទាល់​មកកាន់​មន្ដ្រី​ស៊ីម៉ាក់​នៅក្នុង​តំបន់​នោះ​តែម្ដង​​ ៕

Related posts

Leave a Comment