ថៅកែហាងពេជ្រ ទប់អារម្មណ៍លែងជាប់ហើយ ដោយប្រកាសថា នឹងឡាយបកស្រាយ ចំពោះស្ត្រីម្នាក់ ដែលបានជេរប្រមាថ រូបគាត់ នៅយប់នេះ ម៉ោង…

កាលពីពេល ថ្មីៗ នេះ អ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ពិតជាបានជ្រាបរួចមកហើយ មានស្ត្រីម្នាក់ ចេញមករិះគន់ និងនិយាយរឿងរ៉ាវមួយចំនួន ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ លោកស្រី ទ្រី ដាណា ដែលជាថៅកែហាងពេជ្រ និងម្ចាស់មុខជំនួញជាច្រើនទៀត។

លោកស្រី មិនបានតបតអ្វីទាំងអស់ចំពោះបុគ្គលម្នាក់នេះ តែលោកស្រី បានឲ្យច្បាប់ជាអ្នកដោះស្រាយជំនួសវិញ ដោយលោកស្រីបានដាក់ពាក្យបណ្តឹងរួចរាល់ហើយ។

ក្រោយឃើញបែបនេះ បុគ្គលម្នាក់នេះ រឹតតែក្តៅក្រហាយ ហើយនៅតែបន្ត និយាយពាក្យដៀមដាន ជាបន្តបន្ទាប់ ឥតឈប់។

ដោយទ្រាំលែងបាន ស្រាប់តែ ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២០ កន្លងទៅ ពូម៉ៅ ដែលជាស្វាមី លោកស្រី ទ្រី ដាណា ចេញមកនិយាយប៉ុន្មានម៉ាត់យ៉ាងចាក់ដោតចំៗ ថា ៖

“មនុស្សល្អ គេអត់ដែល យកបុគ្គលមួយទៀត មកនិយាយដើម្បីឡើង View ទេ និយាយសុំឲ្យនិយាយពាក្យពិត ឬក៏អ្នកឯងចង់ឡើង View និយាយពាក្យកុហក អាហ្នឹងបាបកម្មតាម អ្នកឯងនិយាយហើយ។ ខ្ញុំមិនមែនដូចគាត់និយាយថា ជួបប្តឹងៗនោះទេ មកពីអ្នកឯងនិយាយខុស បើអ្នកឯងនិយាយត្រូវក៏ខ្ញុំអត់ប្តឹងដែរ គ្មានអ្នកណាទៅចង់ ឡើងតុលាការ ចង់ឡើងប្តឹងនោះទេ។”។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២០ លោកស្រី ទ្រី ដាណា ក៏ទប់អារម្មណ៍លែងជាប់ហើយដែរ ដោយលោកស្រីប្រកាសនៅក្នុងហ្វេសប៊ុករបស់ខ្លួនថា “នៅវេលាម៉ោង7,00យប់នេះ នាងខ្ញុំនឹងឡាយ បកស្រាយចំពោះស្ត្រីម្នាក់ ដែលបានជេរប្រមាថ នាងខ្ញុំ បើបងប្អូនចង់ដឹង ចូលតាមដានទាំងអស់គ្នា”៕

Related posts

Leave a Comment