កាលពីម្សិលមិញនេះ នាថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២០ មានរឿងហេតុដ៏គួរឲ្យរន្ធត់ និងភ្ញាក់ផ្អើលមួយបានកើតឡើង នៅក្នុងបុរីពិភពថ្មីឈូកវ៉ា២ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ដោយស្រ្តីម្នាក់ ជាជនដៃដល់ បានយកកាំបិតឆូតផ្ទៃមុខ និងច្រមុះ ព្រមទាំងដៃក្មេងស្រីរងគ្រោះម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ព្រោះតែក្មេងស្រីរូបនោះ យកដុំថ្មគប់កូនប្រុសគាត់ បែកក្បាល។
ក្រោយដឹងរឿងនេះហើយ ធ្វើឲ្យ ឧកញ៉ា ឌួង ឆាយ និងភរិយា កើតក្តីអាណិតខ្លោចចិត្ត ក៏បានទៅសួរសុខទុក្ខភ្លាមៗដល់មន្ទីរពេទ្យកុមារជាតិ ព្រមទាំងជូនថវិកាចំនួន ១០០០ដុល្លារ និងសន្យាថា នឹងយកក្មេងស្រីម្នាក់នេះ ទៅព្យាបាលអ៊ុតមុខនៅប្រទេសថៃ ឬ ប្រទេសកូរ៉េ នៅពេលជំងឺក្មេងស្រីនេះ បានជាសៈស្បើយ និងស្ថានភាពជំងឺកូវិត-19 ប្រសើរឡើង។
នៅមិនទាន់អស់ទេ នៅមុននេះបន្តិច នាថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២០ គេក៏បានឃើញ លោកស្រី ទ្រី ដាណា និងស្វាមី បានទៅជួបផ្ទាល់ជាមួយក្មេងស្រីដ៏គួរឲ្យអាណិតម្នាក់នេះផងដែរ ព្រមទាំងជូនថវិកាដល់ទៅ ២០០០ដុល្លារ សម្រាប់ជាការលើកទឹកចិត្តក្មេងស្រីរូបនេះ លោកស្រី ក៏ទប់ទឹកភ្នែកលែងជាប់ដែរ ពេលឃើញក្មេងស្រីម្នាក់នេះ ក្នុងសភាអ៊ីចឹង។
ចំណែកនៅមុននេះបន្តិច នាថ្ងៃដដែលនេះ គេបានឃើញ លោក អុឹម ជីវ៉ា បាននាំថវិកាចំនួន ៣០០ដុល្លារ របស់ សប្បុរសជនទៅជូនម្តាយក្មេងស្រីម្នាក់នេះ។ កាន់តែខ្លោចចិត្តបំផុតនោះ ក្រោយស្តាប់ការរៀបរាប់ទាំងទឹកភ្នែក របស់ម្តាយ ក្មេងស្រីរងគ្រោះម្នាក់នេះ ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖