ទីបំផុត ថៅកែហាងពេជ្រ មកជួបក្មេងស្រី ដែលត្រូវគេយកកាំបិតអារមុខ ហើយ, លោកស្រី ទប់ទឹកភ្នែកលែងជាប់ហើយ ព្រោះអាណិតខ្លោចចិត្ត ព្រមទាំងជូនថវិការហូតដល់ទៅ…(មានវីដេអូ)

មហាជនមួយចំនួនធំ ពិតជាបានជ្រាបហើយ កាលពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២០ ម្សិលមិញនេះ មានហេតុការ​ណ៍ដែលសែនរន្ធត់មួយបានកើតឡើង នៅក្នុងបុរីពិភពថ្មីឈូកវ៉ា២ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ដោយស្រ្តី ជាជនដៃដល់ម្នាក់ បានយកកាំ​បិ​តឆូ​តផ្ទៃមុខ និងច្រមុះ ព្រមទាំងដៃក្មេងស្រីរ​ងគ្រោះម្នាក់ បណ្ដាលឲ្យរ​ងរបួ​សធ្ង​ន់ធ្ងរ ព្រោះតែក្មេងស្រីរូបនោះ យកដុំថ្មគ​ប់កូនប្រុសគាត់ បែ​កក្បា​ល។

ក្រោយដឹងរឿងមួយនេះ ថៅកែហាងពេជ្រ គឺលោកស្រី ទ្រី ដាណា បង្ហាញក្តីអាណិតក្មេងស្រីម្នាក់នេះខ្លោចចិត្ត ព្រមទាំងបង្ហោះសារមួយថា ៖

“ចិត្តជាម្ដាយ ពិតជាអាណិតក្មេងស្រីនេះណាស់ ខ្លោ​ចចិត្ត យប់មិញបើកមកឃើញ រ​ន្ធត់ចិត្ត យើងចេះស្រលាញ់កូនយើង គេក៏ចេះស្រលាញ់កូនគេដែរ ហេតុអីដាច់ចិត្តលើកដៃធ្វើបែបនេះ។ មិនដឹងថាក្មេងនេះ ឈឺចាប់យ៉ាងណា ម្ដាយឪពុកឈឺចាប់លើសនេះរាប់រយដង។ អរគុណ លោកឧកញ៉ា ឌួង ឆាយ (ហ៊ានិងងចែ) យប់មិញ សន្យាថាជួយអ៊ុតមុខគាត់ក្រៅប្រទេស សង្ឃឹមថាគាត់អាចជាដូចដើមវិញ។

ថ្ងៃនេះ ខ្ញុំនឹងជួយជាកម្លាំងចិត្តបន្ថែមទៀត ដើម្បីឱ្យពួកគាត់កក់ក្ដៅ ហើយយល់ថានៅមានមនុស្សល្អៗច្រើនទៀតជុំវិញខ្លួន កុំឱ្យគាត់បាក់ទឹកចិត្ត”។

តាមការសន្យា នៅមុននេះបន្តិច លោកស្រីបានមកជួបក្មេងស្រីម្នាក់នេះដល់មន្ទីរពេទ្យកុមារជាតិហើយ ហើយក៏បានជូនថវិកាចំនួន ២០០០ដុល្លារ ដើម្បីជាការលើកទឹកចិត្តក្មេងស្រីម្នាក់នេះ ព្រមទាំងភ្ជាប់សារដ៏រំជួលចិត្តមួយថា “គ្នាឈឺចាប់ខ្លាំង ទារទៅផ្ទះ ឱបដៃម្ដាយជាប់រហូត អាណិតណាស់ក្មួយ ជាឆាប់ៗណាក្មួយស្រី”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Related posts

Leave a Comment