ទ្រាំលែងបានហើយ ! ក្រោយឃើញបែបនេះរួច អ្នកស្រី ទ្រី ដាណា ប្រលះជនសង្ស័យថា…

ភ្នំពេញ៖ ក្មេងស្រីអាយុទេីបតែ៥ឆ្នាំម្នាក់ បានរងរបួសធ្ងន់លេីផ្ទៃមុខ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗបន្ទាប់ពីប្រឡែងលេងជាមួយក្មេងៗដូចគ្នាហេីយបានឈ្លោះប្រកែងគ្នាធ្វេីឲ្យម្តាយភាគីម្ខាងខឹងសម្បារយកកាំបិ តមកអា រ.មុ ខនិង ដៃហូ ឈា ម ស្រោចខ្លួនបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង២និង ២០ នាទី​ រសៀលថ្ងៃទី១៦​ខែកក្កដា​ ឆ្នាំ២០២០​ នៅក្នុងបុរីឈូកវ៉ា២​ ផ្លូវលេខ២៦​ ភូមិតិក្ខប្បញ្ញោ​ សង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ​។

យ៉ាងណាមិញបន្ទាប់ពីបានឃើញករណីខាងលើនេះរួចបានធ្វើឲ្យអ្នកស្រីទ្រី ដាណា មានការស្លុតចិត្តយ៉ាងខ្លាំងហើយអ្នកស្រីបានបង្ហោះសាររៀបរាប់កយ៉ាងដូច្នេះថា ៖ ចិត្តជាម្ដាយ ពិតជាអាណិតក្មេងស្រីនេះណាស់ ខ្លោចចិត្ត យប់មិញបើកមកឃើញ រន្ធត់ចិត្ត យើងចេះស្រលាញ់កូនយើង គេក៏ចេះស្រលាញ់កូនគេដែរ ហេតុអីដាច់ចិត្តលើកដៃធ្វើបែបនេះ មិនដឹងថាក្មេងនេះ ឈឺចាប់យ៉ាងណា ម្ដាយឪពុកឈឺចាប់លើសនេះរាប់រយដង។

អរគុណ លោកឧកញ៉ា ឌួង ឆាយ (ហ៊ានិងងចែ)យប់មិញ សន្យាថាជួយអ៊ុតមុខគាត់ក្រៅប្រទេស សង្ឃឹមថាគាត់អាចជាដូចដើមវិញ។ ថ្ងៃនេះ ខ្ញុំនឹងជួយជាកម្លាំងចិត្តបន្ថែមទៀត ដើម្បីឱ្យពួកគាត់កក់ក្ដៅ ហើយយល់ថានៅមានមនុស្សល្អៗច្រើនទៀតជុំវិញខ្លួន កុំឱ្យគាត់បាក់ទឹកចិត្ត » ៕

Related posts

Leave a Comment