ចិត្តល្អណាស់ ! ឧកញ៉ា ឌួង ឆាយ សន្យាថានិងជួយក្មួយស្រីដែលស្ត្រីម្នាក់យកកូនកាំបិតឆូតមុខ ទៅព្យាបាលរហូតប្រទេសកូរ៉េឬប្រទេសថៃ…(មានវីដេអូ)

ជុំវិញរឿងរ៉ាវ ក្មេងស្រីអាយុទេីបតែ៥ឆ្នាំម្នាក់ បានរងរបួសធ្ងន់លេីផ្ទៃមុខ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗបន្ទាប់ពីប្រឡែងលេងជាមួយក្មេងៗដូចគ្នាហេីយបានឈ្លោះប្រកែងគ្នាធ្វេីឲ្យម្តាយភាគីម្ខាងខឹងសម្បារយកកាំបិ តមកអា រ.មុ ខនិង ដៃហូ ឈា ម ស្រោ

ចខ្លួនបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង២និង ២០ នាទី​ រសៀលថ្ងៃទី១៦​ខែកក្កដា​ ឆ្នាំ២០២០​ នៅក្នុងបុរីឈូកវ៉ា២​ ផ្លូវលេខ២៦​ ភូមិតិក្ខប្បញ្ញោ​ សង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ​។ យ៉ាងណាមិញនៅ

មុននេះបន្តិចបើយោងតាម​ប្រភពផេក ឧកញ្ញា ដួង ឆាយបានធ្វើការបង្ហោះវិដេអូនិងសារយ៉ាងដូច្នេះថា៖«ខ្ញុំបាទ និងភរិយាសន្យានឹងជួយក្មួយស្រីទៅមន្ទីរពេទ្យដើម្បីព្យាបាលអ៊ុតមុខនៅប្រទេសថៃ រឺ នៅប្រទេសកូរ៉េនៅ

ពេលជំងឺក្មួយបានជាសះស្បើយ និងស្ថានភាពជំងឺកូវិត-19 ប្រសើរឡើង។ កូនគេកូនយើង ថារង់ចាំស្អែកព្រឹកបានទៅសួរសុខទុក្ខក្មួយអោយក្មួយសំរាកសិន ប៉ុន្តែស្អែកព្រឹកមានធុរៈរវល់ទៅខេត្ត ខ្ញុំពិតជាអាណិតម្តាយក្មួយ

ស្រីណាស់មានផ្ទៃពោះពរពោះជិត 8 ខែមកត្រូវឃើញកូនស្រីខ្លួនឯងបែបនេះជាពិសេសអាណិតក្មួយស្រីនៅតូចមិនដឹងអីត្រូវជួបរឿងអកុសលនិងព្រៃផ្សៃបែបនេះ ផ្ទៃមុខត្រូវបានដេរអស់ជាង 100 ថ្នេរនិងដៃអស់ជាង 20 ថ្នេរ។

ខ្ញុំបាទមានការអាណិតអាសូរខ្លោចផ្សារក្នុងចិត្តជាទីបំផុត និងសួរសុខទុក្ខលេីកទឹកចិត្តក្រុមគ្រួសារក្មួយស្រីព្រមទាំងជូនថវិកាសំរាប់ក្មួយជូនពរក្មួយឆាប់ជាសះស្បេីយ»៕
ដើម្បីជ្រាបកាន់តែច្បាស់ពីដំណើររៀបរាប់ដោយម្តាយខាងក្មេងស្រី សូមទស្សនាវិដេអូខាងក្រោមនេះ៖

</a

Related posts

Leave a Comment