ខ្មែរយើងល្បីទៀតហើយ! កូន​ខ្មែរ​ម្នាក់ រក​ឃើញ​ម៉ាស៊ីន​ចម្រោះ​ទឹក មាន​លក្ខណៈ​ល្អ​ជាង​បរទេសទៅទៀត…(មានវីដេអូ)

រាជធានី​ភ្នំពេញ ៖ លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ និង​នវានុវត្តន៍​ បាន​ថ្លែង​នៅថ្ងៃទី១៥ កក្កដា ២០២០នេះថា ក្រសួង​នឹង​រៀបចំ​ចុះបញ្ជី​ការពារ​កម្មសិទ្ធិបញ្ញា​ជូន​ជា​ស្នាដៃ​ម្ចាស់​តក្កករ កូន​ខ្មែរ​ម្នាក់​ដែល​រក​ឃើញ​ម៉ាស៊ីន​ចម្រោះ​ទឹក​មាន​លក្ខណៈ​ល្អ​ជាង​បរទេស ។

លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ថ្លែង​បែប​នេះ ខណៈ​ពេល​អញ្ជើញ​ពិនិត្យ​មើល​ផ្ទាល់ នូវ​ម៉ាស៊ីន​ចម្រោះ​ទឹក បែប​ទំនើប របស់​លោក​បណ្ឌិត​ហេង ប៊ុ​ន​អ៊ី ជា​កូន​ខ្មែរ ដែល​ទើប​រក​ឃើញ​មាន​លក្ខណៈ​គុណភាព​ល្អ ជាង​ម៉ាស៊ីន​របស់​បរទេស ។

ក្នុង​ជំនួប​នោះ លោក​បណ្ឌិត ហេង ប៊ុ​ន​អ៊ី បាន​ថ្លែងអំណរគុណ​ចំពោះ សម្ដេច​តេ​ជោ ហ៊ុន សែន និង​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេស​រដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​អនុញ្ញាត​ឲ្យ​លោក និង​ក្រុមការងារ​ចូល​ជួប​ពិភាក្សា ការងារ​ព្រោះ​កិច្ចការ​នេះ​មាន​សារៈសំខាន់ ហើយ​ក៏​ជា​ឱកាស​ឲ្យ​លោក​ធ្វើ​បទ​បង្ហាញ អំពី​ម៉ាស៊ីន​ផលិត​ទឹកអម្រឹត ជា​ពិសេស ឲ្យ​ប្រជាពលរដ្ឋ​ដឹង​ពី​គុណភាព​ទឹកអម្រឹត ព្រោះ​អាច​ព្យាបាល​ជំងឺ មួយ​ចំនួន​ផង​ដែរ​។

ជា​ការ​ឆ្លើយ​តប លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេស​រដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​អបអរសាទរ​ចំពោះ​ការ​រក​ឃើញ និង​គំនិត​ច្នៃប្រឌិត​ខ្ពស់​របស់​លោក​បណ្ឌិត ហេង ប៊ុ​ន​អ៊ី ដែល​ចាត់ទុកជា​នវានុវត្តន៍​មួយ កើត​ចេញពី​ស្នាដៃ​កូន​ខ្មែរ ។ ម្យ៉ាង​ថ្ងៃនេះ ក្រសួង​ឧស្សាហកម្ម ដែល​ជា​ក្រសួង​ទើប​បញ្ចូល​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ នៅ​ក្នុង​នោះ ក៏​មាន​អ្នក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ចូលរួម​ស្តាប់​បទឧទ្ទេសនាម និង​សាកសួរ​មូលហេតុ​ផង​ដែរ ។

ម៉ាស៊ីន​ចម្រោះ​ទឹក​ប្រភេទ​អេឡិចត្រូលីត ផលិត​ដោយ​លោក​បណ្ឌិត ហេង ប៊ុ​ន​អ៊ី លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេស​រដ្ឋមន្ត្រី បាន​អបអរសាទរ​សាទរ និង​វាយតម្លៃ​ខ្ពស់ ពីព្រោះ​ជា​ស្នាដៃ​កូន​ខ្មែរ ផលិត​ក្នុងស្រុក ក្រសួង​សូម​លើកទឹកចិត្ត​ចំពោះ​ការ​ស្រាវជ្រាវ​និង​ផលិត បើ​ទោះបី​លើ​ពិភពលោក គេ​បាន​រក​ឃើញ និង​ផលិត​មុន​យើង​ក៏​ដោយ ។ ជា​ពិសេស​បើ​យើង​ចេះ​ច្នៃ ឲ្យ​មាន​លក្ខណៈ​ប្លែក​ពី​គេ ហើយ​គុណភាព​ប្រសើរ​ជាង នោះ​ក្រសួង​នឹង​ចុះបញ្ជី​ការពារ​កម្មសិទ្ធិបញ្ញា​ជូន ជា​ស្នាដៃ​កូន​ខ្មែរ​ម្ចាស់​តក្កករ តែ​ម្ដង ៕

លោកបណ្ឌិតវិទ្យាសាស្រ្ត ហេង ប៊ុនអុី ធ្វើបទបង្ហាញអំពីម៉ាស៊ីនផលិតទឹកអម្រឹត

Related posts

Leave a Comment