ដោយសារតែបញ្ហានៃការឆ្ល.ងរីករាលដាលនៃវីរុ.សកូវីដ-១៩ សាលារៀននិងថ្នាក់ឧត្តម គ្រប់កម្រិតសិក្សាទាំងអស់នៅទូទាំងប្រទេស បានផ្អាកដំណើរការរៀនសូត្របណ្តោះអាសន្នជាសាកលនោះ។ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានបញ្ជាក់ឱ្យដឹងជាថ្មីថា ចំពោះសិស្សានុសិស្ស,និស្សិត,ដែលបើកដំណើរការឱ្យចូលរៀនមុនគេគឺកម្រិត«ឧត្តមសិក្សា» ព្រោះងាយគ្រប់គ្រង ក្នុងការការពារកុំឱ្យរាលដាលជំ,ងឺកូវីដ-១៩។
សម្តេចតេជោ បានប្រកាសពីការឯកភាពនេះនៅ ក្នុងពេលទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍ពូជត្រី នៅស្រុកពាមរក៍,ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២០នេះ។ ការឯកភាពរបស់សម្តេចតេជោ ធ្វើឡើងតាមការស្នើសុំរបស់ក្រសួងអប់រំយុវជននិងកីឡា។
ក្រសួងអប់រំយុវជននិងកីឡា កាលពីពេលថ្មីៗបានស្នើសុំប្រមុខរដ្ឋាភិបាលកម្ពុជា ដើម្បីអនុញ្ញាតឱ្យបើកសាលារៀនឡើងវិញនៅដំណាក់កាលទី១ ក្នុងអំឡុងខែសីហាឆ្នាំ២០២០ខាងមុខនេះ។ បើតាមក្រសួងអប់រំការបើកសាលារៀនឡើងវិញនេះ គឺមាន៣ដំណាក់កាលគឺដំណាក់កាលទី១សម្រាប់សាលារៀនមានស្តង់ដារសុវត្ថិភាពខ្ពស់ ដំណាក់កាលទី២សម្រាប់សាលារៀនមានស្តង់ដារមធ្យម និងដំណាក់កាលទី៣សម្រាប់សាលារៀនមានស្តង់ដារអប្បបរមា។
ក្រសួងអប់រំធ្លាប់បានគូសបញ្ជាក់ឱ្យដឹងថា ដើម្បីអាចឱ្យបើកដំណើរការសាលារៀនដំណាក់កាលទី១ឡើងវិញបានគឺគ្រឹះស្ថាន សិក្សាទាំងអស់ត្រូវចុះកិច្ច សន្យាទទួលខុសត្រូវលើការ អនុវត្តវិធានការសុវត្ថិភាពសុខភាពសិក្សារបស់ក្រសួងអប់រំ ក្រសួងសុខាភិបាលនិងអង្គការសុខភាពពិភពលោក។
គួរបញ្ជាក់ថា បន្ទាប់ពីមានវត្តមានមេរោ.គកូវីត-១៩បានកើតឡើងបន្តបន្ទាប់មកក្រសួងអប់រំ យុវជននិងកីឡា បានចេញសេចក្តីណែនាំជាបន្ទាន់មួយ ដោយបានសម្រេចឲ្យសិស្សនិងនិស្សិតគ្រប់កម្រិតសិក្សាទាំងអស់ នៅទូទាំងប្រទេសវិស្សមកាលតូចនិងបានឈប់សម្រាកមុនកាល កំណត់ចាប់ពីថ្ងៃទី១៦ខែមីនាឆ្នាំ២០២០រហូតដល់មានការជូនដំណឹងជាថ្មីឡើងវិញ៕