រាជធានីភ្នំពេញ៖ តារាសម្ដែងប្រុសជាប់រហ័សនាម «មុខសេះ» លោក ម៉ាដូណា មួយរយៈក្រោយនេះហាក់មមាញឹកខ្លាំងជាមួយនឹងការងារសិល្បៈ ពិសេសអាជីពជាអ្នកកំប្លែងនៅតាមស្ថានីយ ស្ទើរតែគ្រប់ប៉ុស្តិ៍ទូរទស្សន៍ទាំងអស់រកតែពេលសម្រាកមិនបានផងនោះ ស្រាប់តែមុននេះបន្តិចលោកបានបង្ហោះរូបភាពជាច្រើនសន្លឹកជាមួយនិងដំណើតកម្សាន្តយ៉ាងសប្បាយរីករាយរួមក្រុមគ្រួសារនៅលើទឹកអង្គរ។
ក្រឡេកមើលទៅកាន់សំណេរដែលបានបង្ហោះភ្ជាប់រូបភាពដ៏សែនរីរាយជុំគ្រួសារផងនោះ ជាអកុសលក្ដីរំភើបរីករាយដែលខំសាងរួមគ្រួសាររបស់តារារូបនេះ ហាក់ដូចជាត្រូវបានកាត់បន្ថយទៅវិញ ក្រោយបានជួបជាមួយនឹងតារាកំពូលទើស លោក ម៉ៃ សុគន្ធ។ នៅក្នុងសំណេរបែបអាក់អន់ស្រពោនចិត្តនោះ លោក ម៉ាដូណា បានសរសេរយ៉ាងដូច្នេះថា “មកសៀមរាបតែងតែទៅញាំ ភូមិរីករាយ តែថ្ងៃនេះស៊យ ជួបជាមួយកំពូលមនុស្សមហាទើស ម៉ៃ សុគន្ធ May Sokun តែយ៉ាងណាក៍នៅតែសប្បាយ”។
គួរកត់សម្គាល់ថា សំណេរដ៏ចាក់ដោយទៅកាន់តារាកំពូលទើស ម៉ៃ សុគន្ធ ខាងលើនេះ អាចនិយាបានថាគឺជាកាលេងសើចក្នុងនាមជាអ្នកសិល្បៈដូចគ្នាតែប៉ុណ្ណោះ ព្រោះតារារួមអាជីពទាំងពីរនាក់នេះពុំដែលមានទំនាស់នឹងគ្នាឡើយពីមុនមក៕