ឯកឧត្តម ហ៊ុន ជា បានបង្ហោះមុននេះឲ្យដឹងពីការជួយបងស្រីអនាម័យម្នាក់ ដែលតែងតែសំអាតស្មៅ និងបានផ្តាំថា ដោយសារតែពួកគាត់ទើបទីក្រុងយើងស្អាត សូមកុំមានការរើសអើង និងចូលរួមថែរក្សាអនាម័យគ្រប់ៗគ្នា។ ឯកឧត្តម ហ៊ុន ជា ក៏បានជូនប្រាក់ទៅបងស្រីអនាម័យចំនួន ២០ម៉ឺនរៀលផងដែរ ហើយឯកឧត្តមក៏បានសរសេររៀបរាប់ថា៖
“ខ្ញុំតែងតែឃើញគាត់នៅសំអាតស្មៅនៅម្ដុំហ្នឹងយូហើយ បងគេបងយើងប្អូនគេប្អូនយើង សូមបងប្អូនចែករំលែកក្ដីស្រលាញ់ទៅកាន់មនុស្សជុំវិញ ឲ្យបានច្រើនទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។ ជាពិសេសសូមបងប្អូនកុំរើសអើងចំពោះអ្នកអនាម័យអី ព្រោះដោយសារពួកគាត់ទើបទីក្រុងយើង មានសោភ័ណ្ឌភាពល្អ និងអនាម័យស្អាត ហើយសូមសំណូមពរដល់បងប្អូនដែលមានដំណើរកំសាន្ដទៅតាមរមណីយដ្ឋាននានា សូមជួយថែរក្សាអនាម័យទាំងអស់គ្នា និងកុំបោះសំរាមចោលផ្តេសផ្តាស”៕