ក្រោយពីគេបានឃើញអ្នកនាង ទ្រី ដាណា បានបើករថយន្តដ៏ប្រណិតមួយ ម៉ាក Roll Royce ប្រភេទ SUV លើកដំបូងបំផុតលើពិភពលោក ដែលគេដឹងថាមានតម្លៃកប់ក្ដោង។ម៉ាកពិតប្រាកដរថយន្តដ៏ប្រណិតនេះ គឺ Rolls-Royce Cullinan ដែលទើបប្រកាសបើកលក់ផ្លូវការនៅក្នុងប្រទេសថៃប៉ុន្មានថ្ងៃមុននេះប៉ុណ្ណោះ។ឥឡូវ
នេះកាន់តែភ្ញាក់ផ្អើលទៀតហើយ អ្នកនាង ទ្រី ដាណា បានចំណាយលុយជាង 1លានដុល្លារបន្ថែមទៀត ដើម្បី ទិញរថយន្តទំនើបកាត់ស្ព័រ Lamborghini Urus ចំនួន2គ្រឿងបន្ថែមទៀត ដែលមានពណ៌លឿងមួយគ្រឿង និងពណ៌ក្រហម មួយគ្រឿង។គួរបញ្ជាក់ផងដែរថា រថយន្ត Lamborghini Urus នេះដែរត្រូវបានគេប៉ាន់ស្មា នថាមានតំលៃប្រមាណ50 ទៅ 60ម៉ឺនដុល្លារក្នុងមួយគ្រឿង
ខណៈដែលរថយន្ត Rolls-Royce Cullinan មានតំលៃប្រមាណ 1 លានដុល្លារ ក្រៅពីនោះនៅមានរថយន្ត Rolls-Royce ផ្សេងទៀត និងរថយន្តទំនើបៗជាច្រើ នគ្រឿងទៀតដែលអ្នកនាង ទ្រី ដាណា បានប្រើប្រាស់នាពេលបច្ចុប្បន្ន៕ សូមទស្សនារូបភាពខាងក្រោមនេះ