ឡូយណាស់! ទីបំផុត ថៅកែហាងពេជ្រ បង្ហាញម៉ាស៊ីនពិនិត្យពេជ្រ ដ៏ទំនើប ទើបទិញពីសហរដ្ឋអាមេរិក ឃើញហើយញាក់សាច់ ដោយដឹងច្បាស់ថា ពេជ្រណាពិត ពេជ្រណាក្លែងក្លាយ (មានវីដេអូ)

មហាជនជាច្រើន ពិតជាបានជ្រាប រួចមកហើយ កាលពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២០ ដែលទើបកន្លងផុតទៅថ្មីៗនេះ លោកស្រី ទ្រី ដាណា បានរៀបចំកម្មវិធី សម្ពោធហាង មាសពេជ្រ ថ្មី ដ៏ធំ របស់ខ្លួនហើយ ព្រមទាំងមានការចូលរួមពីសំណាក់អតិថិជនថ្មីចាស់ យ៉ាងច្រើនកុះករ សឹងតែមិនគួរឲ្យជឿ។

កំឡុង ពេលសម្ពោធហាង មាសពេជ្រ នេះ លោកស្រី ក៏បាន កម្ម៉ង់ម៉ាស៊ីនពិនិត្យពេជ្រ ដ៏ទំនើបមួយ ពីសហរដ្ឋអាមេរិកផ្ទាល់តែម្តង ដើម្បីឲ្យអតិថិជន មានទំនុកចិត្ត កាន់តែខ្លាំង លើហាងពេជ្រ របស់លោកស្រី ។

ក្រោយឃើញបែបនេះហើយ ធ្វើឲ្យអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួន ចូល comment ថា ៖ អរគុណច្រើនណាស់អូន ដែលបានចែករំលែកពីការស្ក្រែនពេជ្រ ដោយម៉ាសុីន អោយបងបានស្គាល់, ប្រហែលអ៊ីចឹង បានជាខ្ញុំប្រើគ្មានពន្លឺស្អាតសោះ, ពិតជាអស្ចារ្យណាស់ សម្រាប់ការចែករំលែក។ ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូ ដែលលោកស្រីបានធ្វើការពិសោធន៍ជូន ចំពោះពេជ្រ ពិតប្រាកដ និងពេជ្រក្លែងក្លាយ ៖

Related posts

Leave a Comment