ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ក្រោយ តន់ ចន្ទសីម៉ា ប៉ះជាមួយ តារាចម្រៀងដ៏ល្បីថៃ ម្ចាស់បទខាំផែង ក្នុងបទ “ដណ្តឹងបងទៅ” ពិតជាពីរោះណាស់ ដល់ថ្នាក់ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល និងលាន់មាត់ថា…(មានវីដេអូ)

ទស្សនិកជន ភាគច្រើន ប្រហែលជានៅចាំច្បាស់ អតីតបេក្ខនារី កញ្ញា តន់ ចន្ទសីម៉ា ដែលធ្លាប់ចូលប្រឡងក្នុងកម្មវិធី The Voice Cambodia រដូវកាលទី 2 កាលពីឆ្នាំ ២០១៦។ កាលនោះ សីម៉ា មានអាយុត្រឹមតែ ១៧ឆ្នាំប៉ុណ្ណោះ មកពីខេត្តតាកែវ ព្រមទាំងបានលើកយកបទ “កុំបាច់ដេញអូនឲ្យស្រឡាញ់គេ” មកធ្វើការប្រកួត។

បើទោះជា អតីតបេក្ខនារី រូបនេះ មិនទទួលបានពានរង្វាន់ក៏ដោយ ក៏ប្រជាប្រិយរបស់ សីម៉ា នៅតែទទួលបានការគាំទ្រខ្លាំង ពីសំណាក់មហាជន រហូតបានក្លាយខ្លួនជាអ្នកចម្រៀងអាជីព ក្នុងផលិតកម្ម Galaxy Navatra ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងសឹងតែមិនគួរឲ្យជឿ និងនឹកស្មានដល់។

ស្រាប់តែនៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២០ នេះទៀត តារាចម្រៀងរូបនេះ បានប៉ះ ជាមួយ តារាចម្រៀងដ៏ល្បីប្រចាំប្រទេសថៃ គឺ Zack Chum Phae (ខាំផែង) ក្នុងបទចម្រៀងមួយបទ ក្រោមចំណងជើងថា “ដណ្តឹងបងទៅ รอน้องขอแต่ง” ដែលជាការ និពន្ធ Melody ដោយ យឹម តាស្រង់, និពន្ធទំនុកច្រៀង ដោយ យឹម តាស្រង់ – BOBBY 3.50 និង និពន្ធបទភ្លេង ដោយ Tho Meet។

ក្រោយស្តាប់ចប់ ធ្វើឲ្យអ្នកគាំទ្រជាច្រើន ផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ហើយ comment ថា ៖ កប់សារីហ្មងអាយដល, wowពិសេសម្លេស, ពីរោះណាស់ ឡូយណាស់ ស្រឡាញ់បទនេះណាស់ ខ្ញុំរងចាំយូរហើយ ឥឡូវបានស្ដាប់ហើយ, Version នេះគឺល្អណាស់ សម្រាប់ប្រជាជនខ្មែរ-ថៃ ស្ដាប់បានទាំងពីរភាសា ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត ។ តោះកុំឲ្យខាតពេលយូរ សូមស្តាប់ និងទស្សនាទាំងអស់គ្នា ៖

Related posts

Leave a Comment