អភិបាលខេត្ត​ត្បូងឃ្មុំ ឯ.ឧ ជាម ច័ន្ទ​សោភ័ណ ហាមដាច់ខាត អ្នកមាន បន្លំធ្វើជាអ្នកក្រ ដើម្បីបានប័ណ្ណក្រីក្រ

ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល​នៃ​ គណៈ​អភិបា លខេត្ត​ត្បូងឃ្មុំ បាន​លើ កឡើងថា “​ទុក្ខលំបាក​ពលរដ្ឋ​គឺជា​ទុក្ខ​ដ៏​ធ្ង ន់ ធ្ងរ ​របស់ សម្តេច​តេ​ជោ​នាយ ករដ្ឋមន្ត្រី​” ដូច្នេះហើយ ទើប​រាជរដ្ឋាភិ បាល​ក​ម្ពុ​ជា ស​ម្រ​ច​ដាក់​ឲ្យ​អនុវត្តន៍​កម្មវិធី​ឧបត្ថម្ភ​ សាច់ប្រាក់​ជូន​គ្រួ សារ​ក្រីក្រ មាន​ក្រីក្រ​ប្រភេទ​១ និង​ក្រីក្រ​ប្រភេទ​២ និង​ ជន​ងាយ​រ ង គ្រោះ ក្នុងអំឡុង​កូ​វីដ​-១៩ ពោលគឺ​ក្នុងស្រុក​ អូររាំងឪ ក៏ដូចជា​ទូទាំង​ខេត្ត​ត្បូងឃ្មុំ “​ហា ម ​ដា ច់ខាត​គ្រួសារ​មាន បន្លំ​ធ្វើ​ក្រ ឯ​គ្រួសារ​ក្រីក្រ​ពិត ប្រាកដ​ទាំងអស់ ត្រូវតែ​ទទួលបា ន​ប្រាក់ឧបត្ថម្ភ​ពី ស​ម្តេច​តេ​ជោ ហ៊ុន សែន​”​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ឯកឧត្តម​បណ្ឌិត បញ្ជាក់ថា ជាមួយគ្នា​នោះ​ ការធ្វើ​អត្តសញ្ញាណ ​កម្ម​កំណត់​គ្រួសារ​ក្រីក្រ​ដែ ល​ពិតប្រាកដ កំពុង​ត្រូវបាន​សម្តេច​តេ​ជោ យកចិត្តទុក ដាក់​បំផុត ហើយ​ដើម្បី​ធានា​កា រអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សា ច់ប្រាក់​ជូន​ពលរដ្ឋ​ក្រីក្រ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ លោក អភិបាលខេត្ត បាន​ក្រើនរំលឹក​ដល់ មេភូមិ មេឃុំ ស្មៀនឃុំ និង​អ្នកពាកព័ន្ធ​ចុះ​អនុវត្តន៍​ផ្ទាល់​ទាំងអស់ សូម​អនុវត្តន៍​កិច្ចការ​នេះ​ទៅតាម​នីតិវិធី​ដែល​បានកំណត់ ប្រកបដោយ​សុក្រឹតភាព និង​តម្លាភាព​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ លើកឡើង​បែបនេះ ក្នុង​ឳ​កាស​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ភូមិ ឃុំ មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ដើម្បី​ពិនិត្យ​ការអនុវត្ត​ផ្ទាល់​ការងារ​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ នៅ​ឃុំ​ចំនួន​៤ រួមមាន​ឃុំ​ដំរិល ឃុំ​ចក ឃុំ​ទួល​សូ​ភី និង​ឃុំ​គង​ជ័យ ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ នា​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២០​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ថ្លែង​សង្កត់ធ្ងន់ៗ​ចំ​ទៅកាន់ មេភូមិ មេឃុំ ស្មៀនឃុំ និង​អ្នកពាក់ព័ន្ធ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ ហាម​ដាច់ខាត​មិន​ឲ្យ​មានគ្រួសារ​មាន​ក្រីក្រ​បន្លំ ទទួលបាន​ប័ណ្ណ​សមធម៌​នេះឡើយ បើសិន​មាន​ករណីនេះ អ្នកពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង មិនមាន​ការលើកឡើង​នោះទេ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ចំណែក​គ្រួសារ​ក្រីក្រ​ពិតប្រាកដ​ទាំងអស់ ត្រូវ​ផ្តល់​ប័ណ្ណ​ជូន​គាត់ ដែល​សាច់ប្រាក់​ឧបត្ថម្ភ​ត្រូវ​ឲ្យ​បាន​ដល់ដៃ​ពួ​គាត់​យ៉ាង​ត្រឹមត្រូវ ដែលជា​សាច់ប្រាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការយកចិត្តទុកដាក់​បំផុត​ចំពោះ​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​ទូទាំងប្រទេស ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​កម្ពុជា និង​គណបក្ស​ប្រជាជន​កម្ពុជា​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ បន្ទាប់ពី​សំណេះសំណាល​ណែនាំ ក៏ដូចជា​ក្រើនរំលឹក​អាជ្ញាធរ​មូលដ្ឋាន​ភូមិ ឃុំ មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​រួចហើយនោះ បាន​បន្ត​ចុះ​ពិនិត្យ​ដោយផ្ទាល់ នៃ​ដំណើរការ​សម្ភាសន៍​ដល់​ទីតាំង​ផ្ទះ​ប្រជាពលរដ្ឋ ដែល​បានដាក់​ពាក្យស្នើសុំ​ប័ណ្ណ​សមធម៌​ក្រីក្រ ក៏ដូចជា​ទៅពិនិត្យ​ដំណើរការ​ពលរដ្ឋ​ដែល​ទទួលបាន​ប័ណ្ណ​ក្រីក្រ​រួចហើយ ធ្វើ​ការបើក​សាច់ប្រាក់​ឧបត្ថម្ភ​គោលនយោបាយ ពី​រាជរដ្ឋាភិបាល​ផងដែរ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ចំពោះ​ប្រជាពលរដ្ឋ​ក្រីក្រ​ប្រភេទ​១ ក្រីក្រ​ប្រភេទ​២ និង​ធ្លាក់ខ្លួន​ក្រ​ដោយសារ​ជំងឺ​កូ​វីត​១៩ បានបង្ហាញ​អារម្មណ៍​សប្បាយចិត្ត និង​ថ្លែងអំណរគុណ​អស់ពីដួងចិត្ត ដែល​ទទួលបាន​ការយ​ក​ចិត្ត​ទុកដាក់ និង​ទទួលបាន​ថវិកា​គោលនយោបាយ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គួររំលឹកថា កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ គឺជា​កម្មវិធី​អន្តរាគមន៍​មួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងដំណាក់កាល​មាន​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ សម្រាប់​គ្រួសារ​ដែលមាន​ប័ណ្ណ​សមធម៌​ប្រភេទ​ទី​១ និង​ប្រភេទ​២​។ ចំណោះ​ការគ្រប់គ្រង ការដឹកនាំ និង​កា រសម្របសម្រួល​អនុវត្ត​ន៍​កម្មវិធី គឺ​ប្រើប្រាស់​រចនាសម្ព័ន្ធ​ស្ថាប័ន​ដែលមាន​ស្រាប់ របស់​កម្មវិធី​ផ្តល់​សាច់ប្រាក់ ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ ដើម្បី​ធានា​និរន្តរភាព និង​ការលើកកម្ពស់​ប្រសិទ្ធភាព​ការចំណាយ​ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment