ប្លែកទៀតហើយ! ហាងរបស់តារាសម្តែង កញ្ញា ណាណា ត្រូវចោរលួចគាស់ យកបានសុទ្ធតែរបស់ស្រីៗប្រើ…

ភ្នំពេញ៖ តារាសម្តែងវ័យក្មេង កញ្ញា ណាណា ដែលទទួលបានប្រជាប្រិយភាព និងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ហ្វេនៗ ទោះបីជាមួយរយៈពេលនេះកញ្ញាមិនសូវបានប្រឡូកក្នុងការងារសិល្បៈដូចមុនក៏ដោយ​ តែកញ្ញាពិតជាទទួលបានការគាំទ្រ និងការកោតសរសើរយ៉ាងខ្លាំង។

ដោយឡែកកាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់កញ្ញា បានប្រាប់ពីដំណឹងអាក្រក់មួយ ដោយមានចោរចូលលួចគាស់ហាងលក់គ្រឿងសម្អាតរបស់នាង​។ នៅក្នុងគណនីហ្វេសប៊ុករបស់តារាស្រីរូបនេះ បានរៀបរាប់ថា “គ្រួសអាក្រក់ សូមអោយទៅតាមអាចោរចង្រៃនឹងអោយអស់ចុះ ចាត់ទុកថាលាងស៊យទៅតាមអីវ៉ាន់ដែលវាយកទៅចុះ វាបានគាស់ហាងខ្ញុំ ខ្ញុំបានដាក់ពាក្យបណ្តឹងរួចហើយ បងប្អូនសូមប្រុងប្រយ័ត្នផងណា សំខាន់វាយកឡេ យកគ្រឿងផាត់មុខស្រីៗទៅធ្វើអី..? អីវ៉ាន់ដែលវាយកសុទ្ធតែរបស់ស្រីៗ ស្ទីមសែលពងត្រី លេក្លៀក សំឡីជូតមុខ ទឹកអប់ខ្ញុំ រោមភ្នែក គូល័រភ្នែក សាប៊ូកក់សក់ដែលខ្ញុំប្រើហើយ នៅមានចិបចុបច្រើនទៀត….. រាល់ដងមានអ្នកដេកចាំកន្លែង ចង្រៃអីថ្ងៃនឹងអត់មាន នៅមានវីដេអូច្បាស់ឃើញមុខហែងទៀត “។

ពេលនេះនាងបានប្រាប់ថា បានដាក់ពាក្យបណ្ដឹងរួចហើយ ហ្វេនៗជាច្រើនក៏សង្ឃឹមថា នឹងចាប់បានចោរលួចនេះ ក្នុងពេលឆាប់ៗ ដើម្បីយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ ៕

Related posts

Leave a Comment