កាលពីថ្ងៃទី ១១ ខែមិថុនា មានបុរសម្នាក់បានឈរបែរខ្នងស្រា ត អា ក្រា ត កា យទាំងស្រុង ថតរូបនៅក្នុងតំបន់ឧទ្យានជាតិវីរៈជ័យ ស្ថិតក្នុងខេត្តរតនៈគិរី ហើយបានបង្ហោះនៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ធ្វើឱ្យមាន ប្រតិកម្មពីសំណាក់ មន្ទីរបរិស្ថានខេត្ត ក៏ដោយជា ថ្កោល ទោ សចំពោះ ទង្វើរមិនគប្បីនេះ ។
បន្ទាប់ពីមន្ទីរបរិស្ថាន បានចេញលិខិត ថ្កោ លទោ សលើជ នដែល បានបង្ហោះរូបពុំគប្បីមក ។ នាព្រឹកថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២០ ម្ចាស់ផេក ឈ្មោះ ចៀម ខ្មៅ ដែលមាន ឈ្មោះ ប៊ុត ប៊ុនថា ក៏បានធ្វើ លិខិតស្នើសុំទោសផ្ញើមក មន្ទីរបរិស្ថានឱ្យលើក លែង ទោ សកំហុស និងសន្យាមិន ឱ្យមានករណី នេះកើ តឡើងជាលើកទីពីរឡើយ ។
ឈ្មោះ ប៊ុត ប៊ុនថា បានរៀប រាប់ថា «ខ្ញុំបាទឈ្មោះ ប៊ុត ប៊ុនថា សូមទទួល ស្គាល់កំហុ សនេះ ដោយ សំដែងការសោក ស្តាយ យ៉ាងខ្លាំង និង សុំទោស ជាសាធារណៈ ចំពោះកំហុសឆ្គងដែលបា នកើតឡើង ដោយ ការមិនបានគិតគូរ ពិចារណា ឱ្យបាន គ្រប់ ជ្រុងជ្រោយ ។
ខ្ញុំបាទគ្មាន ចេតនា នឹងធ្វើឱ្យមានផ លប៉ះពា ល់ជាយ ថាហេតុណាមួយ ទៅដល់ ឧទ្យានជាតិវីរៈជ័យ ជាតំបន់បេតិកភណ្ឌអាស៊ាន បេតិកភណ្ឌជាតិ និងជាទីតាំ ងគោ រពបូជារ បស់បងប្អូនជនជាតិដើម ភាគ តិចក្នុង ខេត្តរតនគិរី ។ ខ្ញុំបាទសូម សន្យាថាមិនឱ្យមានករ ណីនេះ កើតឡើងជា លើកទីពីរឡើយ» ៕