កាលពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២០ ទើបកន្លងផុតទៅ ថ្មីៗនេះ លោកស្រី ទ្រី ដាណា ជាថៅកែហាងពេជ្រ ដែលមានចិត្តធម៌ម្នាក់ បានរៀបចំកម្មវិធី សម្ពោធហាង មាសពេជ្រ ថ្មីដ៏ធំ របស់ខ្លួនហើយ ហើយក៏បានធ្វើឲ្យមានការផ្ទុះកក្រើកយ៉ាងខ្លាំងពេញបណ្តាញសង្គម ហ្វេសប៊ុក ។
ក្នុងនោះ គេឃើញមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស និងអតិថិជន ទាំងថ្មី និងចាស់ យ៉ាងច្រើនកុះករ សឹងតែមិនគួរឲ្យជឿ ដល់ថ្នាក់ធ្វើឲ្យ អ្នកខ្លះ និយាយថា មិនដែលឃើញទេ ពីមុនមក ដែលមានមនុស្សច្រើនបែបនេះ មកទិញមាសពេជ្រ នោះ។
ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២០ លោកស្រី បានបង្ហាញជញ្ចៀនពេជ្រ ដ៏ស្រស់ស្អាតចំនួន២វង់ ដែលមានតម្លៃ អាចទិញផ្ទះវីឡាដ៏ធំស្កឹមស្កៃមួយបាន គឺមានតម្លៃ 1,169,318 $។
ក្រោយឃើញបែបនេះ ធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រមទាំងចូល comment ថា ៖ ស្អាតទាំងរូបស្អាតទាំងចិត្ត, បានមើលតាមទូរស័ព្ទក៏សប្បាយតាមប្អូនដែរ, ជូនពរបង មានអតិថិជនកាន់តែច្រើន, ជញ្ចៀនពីរវង់នេះ ស្អាតខ្លាំងណាស់ ចែ, អោយតែបងដាណាឡាយប្អូនស៊ែររហូតព្រោះបងចិត្តបុណ្យ ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោម ៖