ទាហានផ្កាយ៣ មានតួនាទីជាអគ្គនាយ ករងអាកាស ចរក្រុងភ្នំពេញម្នាក់ បង្ក ការ បា ញ់ បោះគំ រា ម ប្រជាពលរដ្ឋ៣ នាក់ នៅស្រុកគីរីវង់ ដោយស ង្ស័ យ ជាមុខសញ្ញាខិលខូច ធ្លា ប់លួច សាំ ង របស់ខ្លួន ត្រូវបានសមត្ថកិច្ចហៅសួរនាំ។
ករណីបា ញ់ គំ រាម ប្រជាពលរដ្ឋនេះ បានកើតឡើងកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១០និង១០នាទី នៅភូមិចំការ ទៀប ឃុំកំណប់ ស្រុកគិរីវង់ ខេត្តតាកែវ ដោយអាវុធ ខ្លី មិនស្គាល់ ម៉ាក ប ង្កដោ យលោកឧត្ដមសេនីយ៍ ឯក ម៉ៅ សេង (ហៅលាង) មានតួ នាទីជា អគ្គនាយករ ងអាកា សចរក្រុងភ្នំពេញ ទីលំនៅភូមិចំការទៀប ឃុំកំណ ប់ ស្រុកគិរីវង់ ខេត្តតាកែវ។
តាមការឲ្យដឹងពីព លរដ្ឋដែលរង ការ បា ញ់ គំ រា មនោះបញ្ជាក់ថា ខ្លួនមានគ្នា ៣នាក់ ជិះម៉ូតូ២គ្រឿង ត្រឡប់មកពីដឹកជីទៅដា ក់ស្រែ ខណៈមកដល់ ចំណុចម្តុំដើមប្រេងខ្យល់ ស្រាប់ តែត្រូវបាន លោកឧត្ដមសេនីយ៍ឯកខាងលើធ្វើការបា ញ់គំ រា ម ចំនួន ០២គ្រា ប់តែម្ដង។
លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុកគីរីវង់បា នឲ្យដឹងថា បន្ទាប់ពីកើត ហេតុ ប្រជាពលរដ្ឋរងគ្រោះបានមកដាក់ពាក្យ បណ្ដឹង ទើបកម្លាំងជំ នាញលោ កធ្វើកំណត់ហេតុ ហើយសុំ ដក ហូតវ ត្ថុតាង តែលោកឧត្ដមសេនីយ៍ឯកខា ងលើមិនព្រមឲ្យស មត្ថកិច្ចនោះទេ ព្រោះគាត់ ជាទា ហា នផ្កាយ ៣។ ក្នុងនោះ សំណុំរឿងនេះ លោកក៏បានប្រគល់ជូនទៅ ខាង ប៉េអិមស្រុកជា អ្នក ដោះស្រាយ។
ឆ្លើយតបនឹងសមត្ថកិច្ច លោកផ្កាយ ៣ខាងលើ បានសារភាពថា លោក ពិតជា បាន បា ញ់ពិ តប្រាកដមែន ដោយស ង្ស័ យ ជាមុខ សញ្ញាធ្លា ប់ លួចប្រេងសាំងខ្លួន។