រំភើបជំនួស! លោក ផែង វណ្ណៈ ជួយទិញ ងៀតក្របី ចំនួន​ ៣​ គីឡូ​ក្រាម​ ពី កីឡាករប្រដាល់ វង្ស ណយ​ ថែមទាំងជូនថវិកាបន្ថែម នូវទឹកប្រាក់រហូតដល់ទៅ…(មានវីដេអូ)

កាលពីនាថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២០ មហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយទទួលបានដំណឹងថា កីឡាករប្រដាល់ដ៏ល្បីឈ្មោះ វង្ស ណយ បានប្រកាស លាឈប់ ពីកីឡាប្រដាល់ហើយ។

លោកបានបញ្ជាក់ ពីមូលហេតុ នៅក្នុងហ្វេសប៊ុករបស់ខ្លួន យ៉ាងចាក់ដោតមួយថា ៖ “(ខ្ញុំលាឈប់ពីប្រដាល់ហើយបងប្អូន) ខ្ញុំវាយយូរណាស់ហើយ ល្បីតែឈ្មោះ គ្មានសល់អីទេ ពេលនេះខ្ញុំអស់កម្លាំងវាយទៀតហើយ ទើបខ្ញុំសម្រេចចិត្ត ឈប់វាយនៅពេលនេះ ព្រោះខ្លាចពិកា ខានបានរកស៊ីចិញ្ចឹមកូន ។ បើខ្ញុំពិកាទៅ គ្មានអ្នកណាចិញ្ចឹមកូនខ្ញុំទេ (ជួយគាំទ្រងៀតក្របីខ្ញុំផងបងប្អូន)”។

ក្រោយទទួលដំណឹងនេះ កើតក្តីអាណិត នៅមុននេះបន្តិច នាថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២០ លោក ផែង វណ្ណៈ បានជួយទិញងៀតក្របី របស់ វង្ស ណយ ចំនួន៣គីឡូ រឹតតែពិសេសថែមទៀតនោះ លោកបានជូនថវិកាដល់ទៅ ៧០០ដុល្លារទៀតផង។

លោក ផែង វណ្ណ បានបញ្ជាក់បន្ថែមថា “នៅរសៀល​ថ្ងៃទី​ ១៤​ ខែ​ កក្កដា​ ឆ្នាំ​ ២០២០​ ខ្ញុំបានទិញ​ងៀតក្របី​ចំនួន​ ៣​ គីឡូ​ក្រាម​ ពី​ប្អូន​ វង្ស ណយ​ ដោយ​ ១​គីឡូក្រាម​ តម្លៃ​ ៦៥០០០​ រៀល​ និងបានប្រគល់​ថវិកា​ចំនួន​ ៧០០​ ដុល្លារ​ ​ ជូន​ដល់ប្អូនប្រុស​ វង្ស​ ណយ​ ដើម្បី​បង្កើន​ដើម្បី​ទុនប្រកបរបរចិញ្ចឹមក្រុមគ្រួសារ​ ។”។

ក្នុងនោះ កីឡាករប្រដាល់ វង្ស ណយ ក៏បានប្រាប់បន្ថែម ពីមូលហេតុដែលលោកលាឈប់ ពីប្រដាល់ ផងដែរ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Related posts

Leave a Comment