សូមជួយគាត់ផង! លោកយាយពិការម្នាក់ លើដៃសំពះ សូមអង្ករ និងគ្រឿងឧបភោគបរិភោគ ហូបផង លោកយាយរស់នៅក្នុងខ្ទមកំសត់…

លោកយាយកំសត់ម្នាក់ រស់នៅក្នុងខ្ទម តែម្នាក់ឯង គ្មានអ្វីជាទីពឹងនោះទេ ។ រាល់ថ្ងៃនេះ ជីវិតលោកយាយ គឺរស់នៅពឹងលើអ្នកជិតខាង ជូនចំណី ម្ហូបអាហារ ដល់លោកយាយពិសារ ព្រោះលោកយាយគាត់ពិការជើង មិនអាចធ្វើអ្វីបាន​។ ជីវិតដ៏កំសត់របស់លោកយាយ ត្រូវរស់នៅទាំងវេទនា​ ។

រាល់ថ្ងៃនេះ លោកយាយកំពុងតែរស់នៅក្នុងភូមិព្រៃស្នួល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ។ លោកយាយមានឈ្មោះថា លោកយាយ ផា ។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា អ៉ី បញ្ញា បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា ” លោកយាយពិការម្នាក់រស់នៅក្នុង ភូមិព្រៃស្នួល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ សព្វថ្ងៃរស់នៅក្នុងខ្ទមកម្សត់ម្នាក់ឯង គាត់ខ្វះខាតជាខ្លាំង បើសិនជាមានសប្បុសជនចង់ជួយដល់លោកយាយសូមទំនាក់ទំនង​ 016 594 944″។

យ៉ាងណាមិញ សង្ឃឹមថា លោកបងប្អូនសប្បុរសជន ទាំងក្នុងនិងក្រៅប្រទេស មេត្តាជួយដល់លោកយាយកំសត់ម្នាក់នេះផង ព្រោះតែលោកយាយគ្មានអ្នកទីពឹងទេ។ បើបងប្អូនចង់ជួយដល់គាត់សូមទំនាក់ទំនងតាមរយៈលេខ ខាងលើនេះ៕

Related posts

Leave a Comment