សូមប្រយ័ត្ន រកឃើញថ្មីថែមទៀតហើយ! ព្រឹកនេះ ក្រសួងប្រកាសថា បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ចំនួន ០៩ នាក់ទៀតហើយ…

នៅមុននេះបន្តិច នាថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២០ នេះ បើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់ “ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា” បានប្រាប់ឲ្យដឹងថា ៖

“មានករណីវិជ្ជមានចំនួន​ ០៩នាក់បន្ថែមទៀត​ ក្នុងចំណោមអ្នកធ្វេីដំណេីរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី​ មកដល់កម្ពុជា នាថ្ងៃទី១០​ ខែកក្កដា​ ឆ្នាំ២០២០ ដែលជាលទ្ធផលតេស្តវត្ថុសំណាកពួកគាត់លេីកទីពីរ ទទួលបានពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅយប់ថ្ងៃទី១៣​ ខែកក្កដា​ ឆ្នាំ២០២០​។

សូមបងប្អូនប្រជាពលរដ្ឋទាំងអស់​ ត្រូវបន្តអនុវត្តវិធានការការពារការចម្លងវីរុសដ៏កាចសាហាវនេះ​ ឲ្យបានខ្ជាប់ខ្ជួន​ ហេីយបុគ្គលដែលកំពុងធ្វេីចត្តាឡីស័កចំនួន ១៤ថ្ងៃ​ ទាំងអស់​ ត្រូវគោរពតាមវិធានការនៅដាច់ដោយឡែកនេះ​ ឲ្យបានល្អ​ ចៀសវាងការចម្លងបន្តពីបុគ្គលម្នាក់ទៅម្នាក់ទៀត​ ដេីម្បីការពារការចម្លងនៅក្នុងសហគមន៌៖”។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមអានសេចក្តីជូនព័ត៌មានរបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលបានភ្ជាប់ជូនខាងក្រោមនេះ ៖

Related posts

Leave a Comment