ថ្មីៗនេះលោកអ៊ូ ប៉ុណ្ណារ៉ាត់ ហៅនាយក្រឹម ដែលជាតារាកំប្លែងជើងចាស់ប្រចាំប្រទេសកម្ពុជា បានបង្ហោះសារនិយាយពីបណ្ឌិតកែមឡីដូច្នេះថា៖ ស្លាប់ទៅល្អជាងតាឡីអេីយបេីនៅក៏តាសុីធេីសុីដែរ ព្រោះតាឡីឯងនិយាយចំរឿងតាសុីអាក្រក់ៗពេក។
ក្រោយពីលោកបង្ហោះសារដូច្នេះក៏មានអ្នកចូលខមិនរិះគន់នាយក្រឹមឥតសំចៃមាត់ផងដែរ។ គួររំលឹកផងដែរថា បណ្ឌិត កែម ឡី ត្រូវឃាតករបាញ់សម្លាប់ក្នុងម៉ាតរបស់ស្ថានីយ៍ប្រេងសាំងកាល់តិច ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦៕