ប្រិយមិត្តពិតជាបានស្គាល់រួចមកហើយ គឺ លោក តាន់គឹមសួរ ជារើយៗលោកតែងជួយដល់ការងារសង្គមជាច្រើន ដូចជាការងារជួយថែរក្សាធម្មជាតិព័ណ៌បៃតង ជួយកុមារីក្រីក្រ ជនពិការតាមរយះការរៃអង្គាសថវិការពីសំណាក់បងប្អូនសប្បុរសជន ក្នុងស្រុកក៌ដូចជាក្រៅស្រុកផងដែល ។
ដោយកាលពីពេលថ្មីៗនេះ ដោយយោងតាមហ្វេសប៊ុកផ្លូវការរបស់លោកបានបង្ហោះ និងសរសេររៀបរ៉ាបថា៖ «ដំណើរផ្សងព្រេងដ៏អស្ចារ្យរបស់ខ្ញុំនិងក្មេងប្រុសសីហៈដែលទើបតែមានអាយុ៧ឆ្នាំឆ្ពោះទៅកាន់កំពូលភ្នំឱរ៉ាល់អរគុណ
ឪពុកម្តាយសិហៈដែលបានដើរតួនាទីយ៉ាងសំខាន់ជាឪពុកម្តាយដ៏គំរូដែលមិនអោបក្រសោបកូនដូចក្មេងដទៃ អរគុណដែលបានផ្តល់ឱកាសឲ្យកូនតូចម្នាក់នេះក្លាយជាក្មេងដ៏រឹងមាំ ទាំងផ្នែកស្មារតីនិងសុខភាព អរគុណដែលទុកចិត្តខ្ញុំនិងអនុញ្ញតិឲ្យកូនជាទីស្រលាញ់រួមដំណើរផ្សងព្រេងជាមួយគ្នា»៕
ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖