ភរិយាល្អ!! មានអ្នកខ្លះគាត់សួរខ្ញុំថា ថ្ងៃអាទិត្យហ្នឹងប្ដីខ្ញុំទៅធ្វើការដែរ ជឿប្ដីដែរអីថា ថ្ងៃសៅរ៌ អាទិត្យធ្វើការ ខ្ញុំក៏ឆ្លើយទៅវិញថា…

ពាក្យថា ប្ដីប្រពន្ធ គឺជាចំណងស្នេហាដ៏វិសេសវិសាលមួយ និងពោរពេញទៅដោយភាពបរិសុទ្ធ ដែលបូករួមបញ្ចូលទៅដោយភាពស្និទ្ធស្នាល ការលះបង់ ការយកចិត្ដទុកដាក់ ការថ្នាក់ថ្នមមើលថែ ការយល់ចិត្ដ និងការចំណាយពេលវេលាចំពោះគ្នាទៅវិញទៅមក ទាំងអស់នេះហើយ គឺជាអ្វីដែលមនុស្សគ្រប់គ្នាតែងតែប្រាថ្នាចង់បាន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាលពីម្សិលមិញនេះ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ បងស្រីម្នាក់ ដែលគាត់មានគណនី ហ្វេសប៊ុកឈ្មោះ Lay Sreymom បានបង្ហោះនូវសំណេរមួយឃ្លា ដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅ អមមកជាមួយរូបថតប៉ុន្មានសន្លឹក និងបង្កាប់ទៅដោយអត្ថន័យចាត់ដោត ដែលបានធ្វើឲ្យមហាជនមានការចែករំលែកយ៉ាងច្រើន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ គាត់បានសរសេរថា៖”មានអ្នកខ្លះគាត់សួរខ្ញុំថាថ្ងៃអាទិត្យហ្នឹង ប្ដីខ្ញុំទៅធ្វើការដែរ? ខ្ញុំក៏ញញឹមហើយតប ចា៎ប្ដីខ្ញុំគាត់ធ្វើការគ្មានសៅរ៌ អាទិត្យទេ គេសួរថា ជឿប្ដីដែរអី ថាថ្ងៃសៅរ៌ អាទិត្យ ធ្វើការដែរ? ខ្ញុំថាជឿតើ គេសួរថា ម៉េចស្រលាញ់ប្ដីម្លេះ អត់ចេះមាត់ក ឡូឡាអីសោះ ខ្ញុំថាបើសំពត់វារហែកហើយ ម៉េចមិនរកអីដេរវា ចាំបាច់អីដែលត្រូវហែកវាថែម បើយើងស្រលាញ់វា ចប់”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment