សង្វេគណាស់! មិនគួរសោះ ធ្វេសប្រហែមួយភ្លែតសោះ បណ្ដាលឲ្យកូនតូចអាយុជិត២ខួប លង់ទឹកធុងក្នុងបន្ទប់ទឹកស្លាប់យ៉ាងអាណោចអាធ៌ម….

កាលពីថ្ងៃទី១២​ ខែកក្កដា ឆ្នាំ២០២០នេះ​ មានករណីក្មេងស្រីអាយុត្រឹម ១ឆ្នាំ៨ខែ បានលង់ទឹកធុងក្នុងបន្ទប់ស្លាប់គួរឲ្យសោកសង្វេគ ម្តាយឳពុកបានត្រឹមយំស្តាយស្រណោះកូនកំពុងស្រលាញ់ ដែលហេតុការណ៍ស្ថិតនៅចំណុចភូមិអន្លង់ ឃុំ ព្រែកតាមាក់ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។ កុមារីរងគ្រោះឈ្មោះស៊ីថា នីកា ភេទស្រីអាយុ ១ឆ្នាំ៨ខែ ជនជាតិខ្មែរ មុខរបរក្នុងបន្ទុកមានទីលំនៅភូមិឃុំកើតហេតុ មានឪពុកឈ្មោះ ជួប ស៊ីថា ភេទប្រុស អាយុ ២៥ឆ្នាំនិងម្តាយ ឈ្មោះ ចិន្តា ចន្ទី ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ។

តាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី១២.០៧.២០២០ វេលម៉ោង១៨ៈ០០នាទី ឈ្មោះ ចិន្តា ចន្ទី ភេទស្រី ជាម្តាយ ជនរងគ្រោះកំពុងតែមើលកូនតូច នៅក្នុងផ្ទះ ស្រាប់តែជនរងគ្រោះបានចេញមករត់លេងខាងក្រៅផ្ទះដូចសព្វដង ដោយនៅជិតនោះសិទ្ធតែផ្ទះបងប្អូន។ រហូតដល់វេលាម៉ោង១៨ៈ០០នាទី ថ្ងៃដដែលដោយមិនឃើញ ជនរងគ្រោះបងប្អូន នាំគ្នាដើររក ហើយឈ្មោះ ជ័យ ស្រីអូន ជា ជីដូន ដែលមានផ្ទះជាប់គ្នាចំហៀងខាងកើត បានទៅមើលក្នុងបន្ទប់ទឹករបស់ខ្លួន ឃើញ ជនរងគ្រោះ

នៅក្នុងម៉ែងធុងដាក់ទឹកក្នុងបង្គន់ ច្រមុចក្បាល បាស់ជើងឡើងលើ ហើយបានស្រង់ ជនរងគ្រោះមកធ្វើចលនា និងយកទៅសង្គ្រោះនៅមន្ទីរពេទ្យ បង្អែកស្រុកខ្សាច់កណ្តាល តែជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយរួចរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកតាមាក់ បន្ទាបផ្នែកជំនាញជំនាញសហករណ៍ជាមួយកម្លាំងប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ មេភូមិគ្រូពេទ្យ និងក្រុមគ្រួសារធ្វើពិនិត្យសាកសពដោយហ្មត់ចត់ សាកសពពោះតឹង មានទឹកហូរចេញតាមមាត់និងច្រមុះក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ទេ។

តាមការសន្ឋិដ្ឋានពីពេទ្យជំនាញបានឲ្យដឹងថា សាកសពជនរងគ្រោះស្លាប់ដោយសារលង់ទឹក ប្រាកដមែន ក្រោយពេលពិនិត្យរួចបានប្រគល់សាកសពជនរងគ្រោះ ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។

Related posts

Leave a Comment