កក្រើកទៀតហើយ! ឧកញ៉ា ឡេង ណាវ៉ាត្រា ចំណាយទឹកប្រាក់ជាង3លានដុល្លា សង់អគារផ្ទាល់ខ្លួនមួយនេះ ដើម្បី…

មហាជនមួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិខាន ឧកញ៉ា ឡេង ណាវ៉ាត្រា នោះ ។ បច្ចុប្បន្ន លោក ឧកញ៉ា កំពុងទទួលជោគជ័យយ៉ាងខ្លាំង លើមុខជំនួញរបស់ខ្លួនជាបន្តបន្ទាប់ សឹងតែមិនគួរឲ្យជឿ និងនឹកស្មានដល់។

ក្រៅពីមុខជំនួញ លោក ក៏ត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន ពេញចិត្ត និងកោតសរសើរយ៉ាងខ្លាំងផងដែរ តាមរយៈទឹកចិត្តដ៏ប្រពៃរបស់លោក តែងតែចូលរួម ក្នុងកិច្ចការមនុស្សធម៌ជាញឹកញាប់ផងដែរ។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២០ ប្រិយមិត្តទូទៅ មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើល សារជាថ្មី ក្រោយឃើញលោក បានបង្ហោះរូបភាពអគារដ៏ធំមួយ ព្រមទាំងភ្ជាប់សារខ្លីមួយឲ្យដឹងថា ៖ “Galaxy Navatra ចំណាយទឹកប្រាក់ជាង3លានដុល្លា សង់អគារផ្ទាល់ខ្លួន ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សបន្ថែម ចូលរួមប្រកួតប្រជែងទីផ្សារអន្តរជាតិ ក្នុងវិស័យសិល្បៈ លើបណ្ដាញអ៊ីនធឺណិត”។

ក្រោយឃើញបែបនេះ អ្នកខ្លះបានចូល comment ថា ៖ សង្ឃឹមថាថ្ងៃណាមួយនឹងមានឱកាសជ្រកកោននៅទីនេះចុះ, មហាជោគជ័យលឿនណាស់ លោកឧកញ៉ា, គាំទ្រពេញទំហឹង ចង់ឃើញបែបនេះយូរហើយ ព្រមទាំងនៅមានពាក្យសរសើរ និងគាំទ្រជាច្រើនទៀត៕

Related posts

Leave a Comment