ថៃ នឹងពង្រីករោងចក្រថ្នាំ ប្រសិនបើការសាកល្បងវ៉ាក់សាំងការពារវីរុសកូវីដ-១៩ លើមនុស្ស៥ពាន់នាក់ បានជោគជ័យ

បាងកក៖មន្ត្រីជាន់ខ្ពស់ថៃ បានថ្លែងនៅថ្ងៃអាទិត្យ នេះ ថា ក្រុមអ្នកស្រាវជ្រាវរបស់ខ្លួនគ្រោងនឹងចាប់ផ្តើមធ្វើការសាកល្បងវ៉ាក់សាំងការពារវីរុសកូវីដ-១៩ លើមនុស្សក្នុងខែវិច្ឆិកាខាងមុខនេះហើយ ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានបាងកក នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ នេះ។

លោក Kiat Ruxrungtham នាយកកម្មវិធីអភិវឌ្ឍន៍វ៉ាក់សាំង នៃសាកលវិទ្យាល័យ ជូឡាឡុងកន ទីក្រុងបាងកក បានអះអាងថា ជាដំបូងយើងធ្វើការពិសោធន៍លើសត្វស្វាសិន ទើបជំហានបន្ទាប់យើងនឹងពិសោធន៍លើមនុស្សវិញម្តង។

សម្រាប់វ៉ាក់សាំងដែលអាចផលិតបានមានសរុបទាំងអស់ប្រមាណ១០,០០០ដូស សម្រាប់ការធ្វើពិសោធន៍សាកល្បងលើមនុស្ស៥,០០០នាក់ ដែលមានអាយុចាប់ពី១៨ឆ្នាំ ដល់៦០ឆ្នាំ ដែលនឹងទទួលបានវ៉ាក់សាំងសាកល្បងក្នុងកម្រិតផ្សេងៗគ្នា។

លោកបន្តថា ក្រុមហ៊ុនថៃ BioNet-Asia កំពុងរៀបចំកន្លែងរបស់ខ្លួន សម្រាប់ផលិតកម្មទ្រង់ទ្រាយធំ ប្រសិនបើការសាកល្បងបង្ហាញថាទទួលបានជោគជ័យ។

សូមជម្រាបថា នៅក្នុងប្រទេសថៃបានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ សរុបចំនួន៣.២១៧ ករណី ដោយក្នុងនោះ មានស្លាប់ចំនួន៥៨នាក់ គិតត្រឹមថ្ងៃអាទិត្យនេះ៕

Related posts

Leave a Comment