នុះមិនរួចខ្លួនទេ សម្តេចស ខេង បញ្ជាឲ្យចាត់ការមន្ត្រីណាដែលពុករលួយ ក្នុងការចែកលុយឧបត្ថម្ភដល់ពលរដ្ឋក្រីក្រហើយ

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបាន បង្ហាញពីភា ពមិ នប្រក្រតីពាក់ព័ន្ធមន្ត្រីក្រុមប្រឹក្សាឃុំ សង្កាត់មួយ ចំនួន ក្នុងការ អនុវត្តវិធាន ការ ឧបត្ថម្ភសាច់ ប្រាក់ជូ នគ្រួសារក្រីក្រ និងងាយ រ ង គ្រោះ ក្នុងអំឡុង ពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ហើយបា នឲ្យរដ្ឋបាលរាជធានី ខេត្ត ចាត់វិធា នការ ឲ្យបានម៉ឺងម៉ាត់ ចំពោះ មន្ត្រីឃុំ សង្កាត់ណា ដែ លបាន អនុវត្តមិន ប្រក្រតីណា មួយ ក្នុង កម្មវិធី ឧបត្ថម្ភសា ច់ប្រាក់ នេះ។

យោងតាមលិខិតរបស់ សម្តេចក្រឡាហោម ស ខេង ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ បានជម្រា បជូន អភិបាល នៃគណៈអភិបាលរា ជធានី ខេត្ត ថា ក្នុងគោ លបំណ ងផ្តល់នូវ កិច្ចគាំពារ ដើម្បីរក្សា លំនឹង ជីវភា ពរស់នៅសម្រាប់គ្រួសារ ក្រី ក្រ និងងា យ រ ង គ្រោះ ក្នុងអំឡុងពេល ប្រយុទ្ធនឹង ជំងឺកូវីដ-១៩ រាជរដ្ឋាភិ បាល បានដាក់ចេញនូវ កម្មវិធីឧបត្ថម្ភ សា ច់ប្រាក់ជូន គ្រួសារក្រីក្រ និងងា យរ ងគ្រោះដែ លមានបណ្ណសម ធម៌ (ក្រកម្រិត១ ឬក្រកម្រិត២) ដោយមានរដ្ឋបា លឃុំ សង្កាត់ ជាអ្នកអនុវត្តផ្ទាល់។

បន្ទាប់ពីការអ នុវត្តកម្មវិធីនេះ រយៈពេលខ្លីកន្លង មក ភាពមិនប្រក្រតីមួយចំនួ នបានកើ តមា នឡើងដូចជា ការយកកម្រៃសេវា ពីប្រជាពលរដ្ឋ ដែលបានម កផ្ទៀងផ្ទាត់ឈ្មោះ ទទួលប្រាក់ ឧបត្ថម្ភ និងការ ឃុប ឃិ តបន្លំដកយកថវិកាប្រជាពលរដ្ឋអ្នក ទទួ លផល។

ដូច្នេះ ដើម្បីធានាបាននូវប្រសិទ្ធភាព តម្លាភាព និងសុចរិ តភាពក្នុងការ អនុវត្តកម្មវិធីឧបត្ថម្ភ សាច់ប្រាក់នេះ រដ្ឋបាលរាជធានី ខេត្តត្រូវអនុវត្តកិច្ចកា រមួយ ចំនួនដូចខា ងក្រោមៈ ត្រូវណែនាំដល់រដ្ឋបាលឃុំ សង្កាត់ឱ្យគោរពជាដាច់ខាតនូវគោលការណ៍ និងនីតិវិធី នៃការអនុវត្តកម្មវិធីឧ បត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងា យ រង គ្រោះ ក្នុងអំឡុង ពេលប្រយុទ្ធ នឹងជំងឺកូវីដ-១៩។

ត្រូវអនុវត្តជាដាច់ខាត នូវបទបញ្ជារបស់ សម្តេចអគ្គមហាសេ នាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺត្រូវជៀស វាងដាច់ ខាតនូ វការឃុបឃិត ដាក់បញ្ចូល សាច់ញាតិ បងប្អូន កូនក្មួយ មិត្តភក្តិខ្លួនឯងដែលមិន មែន ជាគ្រួសារក្រីក្រ និងជ ន ងា យរ ង គ្រោះពិតប្រាកដឱ្យទទួ លបាននូវប្រាក់ឧបត្ថម្ភ មិនត្រូវគិតកម្រៃសេ វាពីប្រជាពលរដ្ឋ និងមិនត្រូវដកថវិ កាសម្រាប់ឧបត្ថម្ភជូនប្រជា ពលរដ្ឋក្នុង កម្មវិធីនេះ ដោយមូលហេតុ ណាមួយ ជាដា ច់ខាត។

ជាមួយគ្នានេះ សម្តេចក្រឡាហោម ស ខេង បានឲ្យរដ្ឋបាលរា ជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវតាម ដាន ត្រួតពិនិត្យ និងជំរុញដល់ រដ្ឋបាលឃុំ សង្កាត់ក្នុងកា រអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងា យ រ ងគ្រោះ ក្នុង អំឡុងពេល ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ប្រកប ដោយ តម្លាភាព គណ នេយ្យភាព និងប្រសិទ្ធភាព។ ទន្ទឹមនេះរដ្ឋបា លរាជ ធានី ខេត្តត្រូវចាត់ វិធានការ ឱ្យបានម៉ឺង ម៉ាត់ ចំពោះមន្រ្តីឃុំ សង្កាត់ណា ដែលបានអនុវត្តមិនប្រក្រតីណាមួយ ក្នុងកម្មវិធីឧបត្ថម្ភ សាច់ ប្រាក់ នេះ៕

Related posts

Leave a Comment