វៀតណាម នៅតែសុំឲ្យសម្តេចហ៊ុន សែន ជួយបង្កលក្ខណៈងាយស្រួល ដល់ពលរដ្ឋខ្លួន រស់នៅកម្ពុជា

លោក​នាយ ក​រដ្ឋមន្រ្តី​ហ៊ុន សែន ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ម្សិលមិញ​នេះ ​បាន​ជួ ប​សន្ទនា​តា ម​ទូរស័ព្ទ​ជា មួយ​លោក​ង្វៀន​ ភូ ​ត្រុង​ អគ្គ​លេខា​ធិការ​ មជ្ឈឹមបក្ស​ និង​ជា​ប្រធាន​រដ្ឋ​វៀតណាម​។ ​ថ្នាក់​ដឹក​ នាំ​នៃ​ប្រទេស ​ទាំង​ពីរ​បាន​ជជែក​គ្នា​យ៉ាង ​ច្រើន​ពី​បញ្ហា​ទំនាក់ ​ទំន ង​ទ្វេភាគី​ និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង ​ជំងឺ​កូវីដ​១៩​។

ជាមួយ​គ្នា​នេះ ​លោក​ង្វៀន ភូ ត្រុង ​ក៏​បាន​បន្ត​ស្នើ​ឱ្យ​លោក​ហ៊ុន សែន ​ជួយ​ បង្ក​ភា ព​ងាយ​ស្រួល ​ដើម្បី​ឱ្យ​ពលរដ្ឋ​វៀតណាម​បាន​ រស់​នៅ​ប្រក ប​ដោយ​ស្ថិរភា ព​នៅ​ក្នុង​ប្រទេ ស​កម្ពុជា​។ ​ចំណែក ​លោក​ហ៊ុន សែន​វិញ ​បាន​ទទួល​យក​សំណើ​ពី ​មេ​ដឹ កនាំ​វៀតណាម​​នេះ។

តាមរយៈខ្សែទូរស័ព្ទ លោកង្វៀន ភូ ត្រុង អគ្គលេខាធិកា រមជ្ឈឹមបក្ស និង ជាប្រធានរដ្ឋវៀតណា មបានបន្តស្នើដល់លោកនាយករដ្ឋមន្រ្តីកម្ពុជាហ៊ុន សែន ឱ្យបន្តការជួ យសម្រួល និង បង្កលក្ខណៈ ងាយស្រួល ដើម្បីឱ្យពលរដ្ឋដើមកំណើតវៀតណា មអាចមា នជីវភាព រស់នៅប្រកបដោយស្ថិរភាព បានរៀនសូត្រ និងប្រកបមុខរបរយូរអង្វែងនៅក្នុងប្រទេសកម្ពុជា។

តាមលោកប្រធានរដ្ឋវៀតណាម ការជួយសម្រួលបែបនេះ គឺដើម្បីឱ្យពលរដ្ឋវៀតណាមបានរួមចំណែកដ៏សកម្មចូលក្នុងការអភិវឌ្ឈន៍របស់ប្រទេសកម្ពុជា ក៏ដូចជា រួមចំណែកចូលក្នុងការពង្រឹង និង បង្កើនចំណងទំនាក់ទំនងកម្ពុជា-វៀតណាម។ ចំ​ពោះសំណើនេះ លោក​នាយករដ្ឋមន្រ្តីហ៊ុន សែន បានអះអាងថា កម្ពុជា នឹងបន្តការជួយសម្រួល និងប ង្កលក្ខណៈងាយ ស្រួលដល់ពលរដ្ឋដើមកំណើតវៀតណាម ដើម្បីឱ្យពួកគេមានលំនឹងចិត្តបន្តការរស់នៅក្នុងប្រទេសកម្ពុជា។

ការលើកឡើងរបស់មេដឹកនាំវៀតណាម និងកម្ពុជាអំពីបញ្ហាជនជាតិវៀតណាមរស់នៅកម្ពុជានេះ គឺបានបញ្ចេញឱ្យដឹងដោ​យស្ថានទូតវៀតណា មប្រចាំនៅកម្ពុជាកាលពីយប់ថ្ងៃព្រហស្បតិ៍ ខណៈក្រសួងការបរទេសកម្ពុជាតាមរយៈសេចក្តីប្រកា​សព័ត៌មា នមិនបាន និយាយដល់ពីរឿងនេះឡើយ។ ជាការកត់សម្គាល់ នេះមិនមែនជាលើកទី១ទេដែលវៀតណាម បានស្នើសុំឱ្យកម្ពុជាជួយមើលថែពលរដ្ឋរបស់ខ្លួន។ កន្លងមក ឱ្យតែជួប ជាមួយថ្នាក់ដឹកនាំកម្ពុជា ថ្នាក់ដឹកនាំវៀតណាម តែងតែស្នើបែបនេះជារឿយៗ ហើយថ្នាក់ដឹកនាំកម្ពុជាក៏យល់ព្រមជាបន្តបន្ទាប់ផងដែរ។

ទាក់ទងនឹងបញ្ហាជនជាតិវៀតណាមនេះដែរ កាលពីខែមិថុនាកន្លងទៅ រដ្ឋាភិបាលកម្ពុជាបានសម្រេចអនុញ្ញាតឱ្យ ជនជាតិវៀតណាមអាច ចេញចូលក្នុងប្រទេសកម្ពុជាបា នឡើងវិញជាធម្មតា បន្ទាប់ពីបិទព្រំដែនបណ្តោះអាសន្នជាមួយវៀតណាម កាលពីថ្ងៃទី២០ ខែមីនា ដែលជាការបិទ ដើម្បីឆើ្លយតប ទៅនឹងការបិទព្រំដែនដោយឯកតោភាគីរបស់វៀតណាម ដោយសារតែជំងឺកូវីដ១៩។ ចំណែក វៀតណាមវិញក៏បានជួយឱ្យនិស្សិតកម្ពុជាមួយចំនួនបាន ទៅបន្តការសិក្សានៅក្នុងប្រទេសវៀតណាមបានឡើងវិញផងដែរ។

មកដល់ពេលនេះ ថ្នាក់ដឹកនាំកម្ពុជា និងវៀតណាម នៅតែបន្តស្នើទៅវិញទៅមកឱ្យបង្កើនការផ្លាស់ប្តូរព័ត៌មាន និងគាំទ្រគ្នាក្នុងគ្រប់គ្រងជំងឺកូវីដ១៩ ព្រមទាំងបន្តសហការ សម្រួលដល់ការ ដឹកជញ្ជូនទំនិញ និង ការធ្វើដំណើរឆ្លងដែនទៅ មកឱ្យបានកាន់តែ ងាយស្រួល ដើម្បីជម្រុញពាណិជ្ជកម្មទ្វេភាគីឱ្យកើនដល់ ៧ពាន់លានដុល្លារទៅតាមផែនការ គ្រោងទុក ក៏ដូចជាទំនាក់ទំនង សេដ្ឋកិច្ច និងវិនិយោគ រវាងប្រទេសទាំងពីរ។

ក្រៅពីបញ្ហាជំងឺកូវីដ១៩នេះ ថ្នាក់ដឹកនាំកម្ពុជា និងវៀតណាមក៏សាទរ ចំពោះការ បោះប ង្គោលព្រំដែន គោករវាងប្រទេសទាំងពីរបាន៨៤% និង បានឯកភា ពគ្នាពន្លឿនការ ដោះ​ស្រាយបញ្ហាព្រំដែន១៦%ដែលនៅសេស​សល់ ដើម្បីកសាងព្រំដែនកម្ពុជា-វៀតណាម ជាព្រំដែនសន្តិភាព ស្ដិរភាព សហប្រតិបត្តិការ និងការអភិវឌ្ឈ។ នេះបើតាម សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា៕ប្រភពអត្ថបទ៖ RFI

Related posts

Leave a Comment