គាត់រំភើបស្ទើរស្រក់ទឹកភ្នែក! ទីបំផុត អ្នកលក់ការ៉េម ម្នាក់នេះ មានសំណាងបានជួប ថៅកែហាងពេជ្រ ហើយ, ពេញចិត្តការតស៊ូ និងដឹងរឿងដ៏កំសត់របស់ បងស្រី ហើយ ថៅកែហាងពេជ្រ ក៏បានជូនថវិកា ២០០ដុល្លារ ព្រមទំាងសន្យាថា នឹងជូនកាដូដ៏ធំមួយនេះទៀត…(មានវីដេអូ)

កាលពីពេលកន្លងទៅ ប្រិយមិត្តជាច្រើន ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន បងស្រីម្នាក់ឈ្មោះ សានណា ហៅ សៀវ ឡុងនី មានមុខរបរជាអ្នកលក់ការ៉េម នៅផ្សារលើ ក្នុងខេត្តសៀមរាប ជាស្ត្រីមេមាយ មានកូនដល់ទៅ៤​នាក់ ឯណោះ។

រូបគាត់ មាន ភាពបុិនប្រសព្វ អាចបញ្ចូលសម្លេង និងបកស្រាយបទចម្រៀង បានយ៉ាងពីរោះ ជាពិសេសពូកែ កំប្លុកកំប្លែង គ្រប់គ្នាបានជួបហើយ ធានាថាសើចចុកពោះ។

ហើយពេលថ្មីៗនេះ គេប្រទះឃើញហ្វេសប៊ុកមួយ បានបង្ហោះវីដេអូរបស់ បងស្រីរូបនេះ មើលហើយពិតជារំជួលចិត្តខ្លាំងណាស់ អ្វីក៏គាត់ធ្វើដែរ ដើម្បីយកលុយមកចិញ្ចឹមកូន នៅក្នុងបន្ទុក។ ហ្វេសប៊ុកដដែលនេះបានភ្ជាប់សារខ្លីមួយបញ្ជាក់ថា ៖ “នៅពីក្រោយភាពកំប្លុកកំប្លែងរបស់គាត់មានរឿងជាច្រើនដែលយើងអត់ដឹងមើលហើយចង់ស្រក់ទឹកភ្នែក”។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២០ គេប្រទះឃើញ ថៅកែហាងពេជ្រ គឺលោកស្រី ទ្រី ដាណា បានជួបផ្ទាល់ សានណា ហៅ សៀវ ឡុងនី នេះហើយ។ ដោយដឹងរឿងរ៉ាវខ្លះៗ ពីផលវិបាក និងការតស៊ូ របស់ បងស្រីម្នាក់នេះហើយ ថៅកែហាងពេជ្រ បានជូនថវិកាដល់ទៅ ២០០ដុល្លារ ហើយបានសន្យាថា នឹងសង់ផ្ទះជូនមួយខ្នង សមល្មម ថែមទៀតផង។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Related posts

Leave a Comment