កាលពីវេលាម៉ោង ០២៖៣០នាទី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ម្សិលមិញ នៅត្រង់ចំណុចរមណីយដ្ឋានទឹកធ្លាក់ថ្មដាតូច ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានហេតុការណ៍ដ៏រន្ធត់មួយបានកើតឡេីងខណៈដែលយុវជនប្រុសស្រី២នាក់ ត្រូវបានទឹកហូរគួចយកទៅបាត់ យុវជនម្នាក់ត្រូវបានរកឃើញ និងនារីម្នាក់ទៀតត្រូវបាត់បង់ជីវិត។
នារីរង គ្រោះដែលបានស្លា ប់បាត់បង់ជីវិតក្នុងហេតុការណ៍នេះមានឈ្មោះ នូ រ៉ានាត អាយុ២៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិទ្រលោកត្បូង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ចំណែកឯជនរង គ្រោះម្នាក់ទៀត បានរងរបួសស្រុញក្បាលជង្គង់ខាងឆ្វេង និងចង្កេះ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត។
គូសបញ្ជាក់ថា បុរសដែលបានទឹកហូរកួចយកទៅជាមួយនារីរង គ្រោះខាងលេីត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋបានចុះជួយអន្តរាគមន៍រុករកប្រទះឃេីញភ្លាមៗ និងបានជួយសង្គ្រោះរួចផុតពីជីវិត តែអ្វីដែលគួរឲ្យសោកស្ដាយនោះ បន្ទាប់ពីកេីតហេតុបានមួយថ្ងៃ ទើបសមត្ថកិច្ចប្រទះឃើញស ព នារីរង គ្រោះ នៅគន្លៀតថ្ម។
យ៉ាងណាមិញ បេីយោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ Bundy Chann បានបង្ហោះនូវទិដ្ឋភាពដែលសមត្ថកិច្ច និងប្រជាពលរដ្ឋបានចុះជួយអន្តរាគមន៍រុករករហូតប្រទះឃេីញ ស ព នារីរងគ្រោះ និងត្រូវបានក្រុមគ្រួសារនៃ ស ព បាននាំគ្នាស្រែកទ្រហោយំជាខ្លាំង នៅពេលដែលរៀបចំដឹកជញ្ជូនយកទៅធ្វើបុណ្យតាមប្រពៃណី៕