អស់ទាស់! អីយ៉ា ខេម និង តន់ ចន្ទសីម៉ា ប៉ះគ្នាទៀតហើយ ក្នុង បទ “ចង់សុំ Wifi” អមដោយទេសភាព នៅភ្នំខ្នងផ្សារ ពិតជាស្រស់ស្អាតណាស់ ដល់ថ្នាក់ធ្វើឲ្យអ្នកគាំទ្រ លាន់មាត់ថា…(មានវីដេអូ)

គ្រប់គ្នា ប្រហែលជានៅចាំ អតីតបេក្ខនារី កញ្ញា តន់ ចន្ទសីម៉ា ដែលធ្លាប់ចូលប្រឡងក្នុងកម្មវិធី The Voice Cambodia រដូវកាលទី 2 កាលពីឆ្នាំ ២០១៦ ពេលនោះ សីម៉ា មានអាយុត្រឹមតែ ១៧ឆ្នាំប៉ុណ្ណោះ មកពីខេត្តតាកែវ ។

បើទោះ អតីតបេក្ខនារីរូបនេះ មិនទទួលបានពានរង្វាន់ក៏ដោយ ក៏ប្រជាប្រិយរបស់ សីម៉ា នៅតែទទួលបានការគាំទ្រខ្លាំង ពីសំណាក់មហាជន រហូតបានក្លាយខ្លួនជាអ្នកចម្រៀងអាជីព ក្នុងផលិតកម្ម Galaxy Navatra។

រឹតតែពិសេសជាងនេះទៅទៀតនោះ បានចាប់ដៃគូ ជាលើកដំបូង ជាមួយតារាចម្រៀងដ៏ល្បី គឺ លោក ខេម ព្រមទាំងបានបកស្រាយបាន២បទហើយ គិតត្រឹមថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០២០ ដោយបទទី១ មានចំណងជើងថា “សុំមួយពេលមក” និងបទទី២ “ការស្រឡាញ់ដែលខ្វះជាតិស្ករ”។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២០ អ្នកទាំងពីរបានបកស្រាយបទចម្រៀងមួយបទរួមគ្នាទៀតហើយ ក្រោមចំណងជើងថា “ចង់សុំ Wifi” ដែលជាការនិពន្ធ Melody និងទំនុកច្រៀង ដោយ ឡេង ណាវ៉ាត្រា និង និពន្ធបទភ្លេង ដោយ NUMAN។

កាន់តែពិសេសថែមទៀតនោះ ពួកបទចម្រៀងនេះ បានរំលេចទៅដោយទេសភាពនៅ ភ្នំខ្នងផ្សារ មើលទៅពិតជាស្រស់ស្អាត និងទាក់ទាញខ្លាំងណាស់។

ក្រោយស្តាប់ចប់ ធ្វើឲ្យអ្នកគាំទ្រជាច្រើនចូល comment ថា ៖ ចាំយូរហើយ មកទៀតហើយ ពីរោះណាស់, ថ្មី ប្លែក ពីរោះ រំសាយអារម្មណ៍, មកទៀតហើយ idolទាំងពីរ ពីរោះណាស់ ព្រមទាំងនៅមានពាក្យសរសើរអ្នកទាំងពីរ ជាច្រើនទៀត។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាបទចម្រៀងនេះទាំងអស់គ្នា ៖

Related posts

Leave a Comment