ចូលរួមរំលែកទុក្ខផង! តារាចម្រៀងជើងចាស់ ម្ចាស់បទ “ភ្នំទាបជាងស្មៅ” បានទទួលមរណភាពហើយ…

កាលពីពេលថ្មីៗនេះ មានការបង្ហោះសាររំលែកទុក្ខជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយសារតែតារាចម្រៀងជើងចាស់លោក ខឹម ឈុនវុធថា ដែលជាម្ចាស់បទ “ភ្នំទាបជាងស្មៅ” បានទទួលមរណភាពកាលពីយប់មិញនេះ។ យោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់តារាចម្រៀងលោក អ៊ុក ណារីម កាលពីប៉ុន្មានម៉ោងមុននេះបានឲ្យដឹងថា៖

“ខ្ញុំពិតជាមានការរន្ធត់ខ្លាំងណាស់​ ដែលបានទទួលដំណឹងដ៏ក្រៀមក្រំបំផុតនេះ!😭😭😭 ខ្ញុំសូមចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំជូនក្រុមគ្រួសារលោក​ ខឹម​ ឈុនវុធថា​ តារាចម្រៀងម្ចាស់បទ​ “ភ្នំទាបជាងស្មៅ​ “​ និងជាម្ចាស់Studio ខឹម​ ឈុនវុធថា​ ដែលបានទទួលមរណភាព​ នៅវេលាម៉ោង​ ២:២២នាទី​ ទាបភ្លឺ ថ្ងៃ​សៅរ៍​ ទី១១​ ខែកក្កដា​ ឆ្នាំ២០២០នេះ​ ដោយរោគាពាធ(គាំងបេះដូង)។ សូមវិញ្ញាណក្ខន្ធបងបានស្ងប់​ ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡេីយ🙏🙏🙏😭😭😭”៕

Related posts

Leave a Comment