ជួយស៊ែរគាំទ្រផង! គម្រោង​ស្រែ​ជិត​៤០​ហិកតា របស់​អភិបាល​ស្រុក​បន្ទាយស្រី ចាប់ផ្តើម​បាច​ជី ៣ ខែ​ទៀត នឹង​ទទួល​ផល​…

ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ជន​ចាស់ជរា និង​ជន​ពិការ ក្នុង​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​១៩​នេះ រដ្ឋបាល​ស្រុក​បន្ទាយស្រី កំពុង​អនុវត្ត “​គម្រោង​ស្រែ​សង្គម​” ដែល​មាន​ផ្ទៃដី​ជិត​៤០​ហិកតា សម្រាប់​ធ្វើ​ការ​ដាំដុះ​ស្រូវស្រាល។ ​សកម្មភាព​សប្បុរស​ធម៌​នេះ ទទួល​បាន​ការ​គាំទ្រ និង​ចូលរួម​ពី​ប្រជាពលរដ្ឋ យុវជន និង​អាជ្ញាធរ ក្នុងស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប​។​

​កាលពី​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០២០ លោក ឃឹម ហ្វី​ណង់ អភិបាលស្រុក​បន្ទាយស្រី បង្ហាញថា នៅ​ដើមខែ​ឧសភា​នេះ រដ្ឋបាល​ស្រុក នឹង​ចាប់​ផ្តើម​ស្ទូង​សំណាប ក្នុង​វាលស្រែ​។ បើ​មិន​មាន​អ្វី​ប្រែប្រួល​ទេ ៣​ខែ​ខាងមុខ​ទៀត​ គម្រោង​នេះ នឹង​អាច​ទទួល​ផល ស្រូវស្រាល​ដើម​រដូវ ជុំ​ទី​១​។​

​លោក​អភិបាលស្រុក បន្ថែម​ថា នៅ​ថ្ងៃ​នេះ យុវជន ប្រជា​ការពារ​ភូមិ មន្ត្រី​នគរបាល​ប៉ុស្តិ៍ និង​អាជ្ញាធរ​ឃុំ​ជាច្រើន​នាក់ បាន​ចូលរួម​ជាមួយ​ប្រជាពលរដ្ឋ បាច​ជី​អាចម៍មាន់​នៅក្នុង​វាលស្រែ ដែល​ការងារ​នេះ ត្រូវ​ប្រើ​ពេល​៣​ថ្ងៃ លើ​ផ្ទៃដី​ជិត​៤០​ហិកតា​នេះ​។​

​លោក​អភិបាលស្រុក ក៏បាន​បញ្ជាក់​ដែរ​ថា ផ្ទៃដី​ជិត​៤០​ហិកតា​នេះ គឺជា​ការផ្ដល់ជូន​ប្រើប្រាស់​បណ្ដោះអាសន្ន​រហូត​ដល់​ដំណាច់​ឆ្នាំ​២០២០ ពី​ប្រជាពលរដ្ឋ​ចំនួន​៣៩​គ្រួសារ មកពី​ភូមិ​អូរទទឹង និង​ភូមិ​ថ្នល់ទទឹង និង​មានការ​សម្របសម្រួល​ពី​រដ្ឋបាល​ស្រុក។ បន្ទាប់ពី​ទទួល​បាន​ផល ម្ចាស់​ដី​ស្រី​នីមួយៗ នឹង​ទទួល​បាន​ស្រូវ​ចំនួន ៤០០​គីឡូក្រាម ក្នុង​មួយ​ហិកតា​។ ចំពោះ​ស្រូវ ដែល​នៅសល់​ពី​ចែក​ម្ចាស់​ស្រែ នឹង​ត្រូវ​ចែក​ជូន ប្រជាពលរដ្ឋ​ក្រីក្រ ជន​ពិការ និង​ចាស់ជរា ជាពិសេស​ប្រជាពលរដ្ឋ ដែល​រង​ផល​ប៉ះពាល់ ដោយសារ​វិបត្តិ​នៃ​មេរោគ​កូ​វីដ​-១៩​។​

​ជាមួយ​គ្នា​នេះ លោក​អភិបាលស្រុក រំពឹង​ថា រដ្ឋបាល​ស្រុក​បន្ទាយស្រី នឹង​មាន​គម្រោង​ធ្វើស្រែ​រួមគ្នា ឬ​សហគមន៍​កសិកម្ម (Agricultural Cooperative ឬ Farmers’ Co-op) នា​ពេល​អនាគត ប្រសិនបើ​គម្រោង​ស្រែ​សង្គម​នេះ ជោគជ័យ​។ លោក​បន្ថែមថា គម្រោង​ប្រភេទ​នេះ ប្រទេស​ជឿនលឿន គេ​បាន​អនុវត្តន៍​រួច​មក​ហើយ ដោយសារតែ​វា​ផ្តល់​គុណប្រយោជន៍​ទៅដល់​ប្រជាកសិករ

ច្រើនជាង​ការ​ធ្វើ​លើ​ដី​ស្រែ​ទំហំ​តូចៗ​ដាច់ដោយឡែក​។ ផ្ទុយទៅវិញ ការ​ច្របាច់​បញ្ចូល​គ្នា​លើ​ផ្ទៃដី​ធំ​ល្វឹងល្វើយ នឹង​ធ្វើ​ឲ្យ​មាន​ផល​ចំណេញ​ពី​សេដ្ឋកិច្ច​មាត្រដ្ឋាន​(economy of scale) ផ្តល់​លទ្ធភាព​ឲ្យ​ប្រើ​បច្ចេកទេស​ខ្ពស់​និង​គ្រឿងចក្រ​ទំនើប ប្រើប្រាស់​ពូជ​ថ្មី ដែល​ធន់​នឹង​បំរែបំរួល​អាកាសធាតុ និង​មាន​ភាពងាយ​ស្រួល​ ក្នុង​ការ​សម្របសម្រួល​ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធ​ស្រោចស្រព​ធារាសាស្ត្រ ក៏ដូចជា​ការស្វែងរក​ទីផ្សារ​ជូន​ផង​ដែរ​។ ប្រភពអត្ថបទ kampucheathmey

Related posts

Leave a Comment