ខ្លាំងមែន! ខេត្តព្រៃវែងជាប់ចំណាត់ថ្នាក់លេខ១ លើដំណាំស្រូវនៅឆ្នាំ២០១៩-២០២០…(មានវីដេអូ)

(ភ្នំពេញ)៖ ខេត្តព្រៃវែង មានសក្ដានុពលលើវិស័យកសិកម្ម ប្រជាពលរដ្ឋប្រមាណ៧៨.៦% ជាគ្រួសារកសិករ និងជាខេត្តជាប់ចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេសលើការដាំដុះស្រូវ (ឆ្នាំ២០១៩ និងឆ្នាំ២០២០)។ នេះបើតាមការឲ្យដឹងពី លោក ជា សុមេធី អភិបាលខេត្តព្រៃវែង តាមរយៈសន្និសីទសារព័ត៌មាន ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ជា សុមេធី បានបញ្ជាក់ថា ក្នុងឆ្នាំ២០១៩កន្លងទៅ ក្នុងខេត្តព្រៃវែង ស្រូវវស្សាអនុវត្តសរុប២៧០,៥៤៤ហិកតា ស្មើនឹង១០៨.២២% នៃផែនការ ២៥០,០០០ហិកតា ទិន្នផលជាមធ្យម ៣.២៥តោន ក្នុងមួយហិកតា ខណៈស្រូវប្រាំង អនុវត្តសរុប ៨៦,៦២៦ហិកតា ស្មើនឹង១១៥.៥០% នៃផែនការ ៧៥,០០០ហិកតា ទិន្នផលគិតជាមធ្យម ៤.៨០តោន ក្នុងមួយហិកតា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមលោកអភិបាលខេត្ត តុល្យភាពស្បៀងប្រចាំឆ្នាំរបស់ខេត្តព្រៃវែង ក្រោយពីកាត់ចេញសម្រាប់ទុកបរិភោគ ទុកពូជ ចិញ្ចឹមសត្វ នៅសល់លើសពីតម្រូវការ គិតជាអង្ករ មានចំនួន ៥៦០,៧៤៧តោន ស្មើនឹងស្រូវចំនួន ៨៧៦,១៦៧តោន សម្រាប់លក់ទៅទីផ្សារក្នុង និងក្រៅប្រទេស ដែលមានតម្លៃជាមធ្យម ក្នុង១គីឡូក្រាម៩២០រៀល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពីដំណាំស្រូវ ខេត្តព្រៃវែង ក៏មានដំណាំរួមផ្សំជាច្រើនទៀតផងដែរ ដែលកន្លងទៅអនុវត្តសរុប៩,៧៨៧ហិកតា រួមមានពោត ៣,៥០០ហិកតា អំពៅ៦៧១ហិកតា សណ្តែក ល្ង ឪឡឹក និងបន្លែគ្រប់មុខ ៩០៦ហិកតា។ ដំណាំឧស្សាហកម្ម អនុវត្តបាន ២,៥៧៦ហិកតា រួមមាន កៅស៊ូ១,២៥៦ហិកតា ស្វាយចន្ទី ២៨៥ហិកតា និងដំឡូងមី ១,០៣៥ហិកតា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកសម្រាប់វិស័យធនធានទឹក និងធារាសាស្ត្រ ខេត្តមានប្រព័ន្ធធារាសាស្ត្រសរុប ១៨៦កន្លែង (ខ្នាតធំ០៤កន្លែង ខ្នាតមធ្យម ១១៤កន្លែង និងខ្នាតតូច ៦៨កន្លែង) និងស្ថានីយ៍បូមទឹក ចំនួន១២កន្លែង ដែលមានលទ្ធភាពស្រោចស្រពលើផ្ទៃដីសរុប ១៧៣,៦៦៦ហិកតា (ស្រូវវស្សា ១២៤,៥៦៥ហិកតា និងស្រូវប្រាំង៤៩,១០១ហិកតា) ស្មើនឹង៥៣,៥០% នៃផ្ទៃដីបង្កបង្កើនផលសរុប៕ អត្ថបទ៖ FreshNews​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment