និស្សិតខ្មែរ កំពុងធ្វើដំណើរពីប្រទេសអារ៉ាប់​ប៊ីសាអូឌីត ឆ្លងកាត់ព្រលានយន្តហោះម៉ាឡេស៊ី នឹងមកដល់កម្ពុជាយប់នេះហើយ

លោក​ ចឺយ​ វិចិត្ត ឯកអគ្គរាជទូតកម្ពុជាប្រចាំ ប្រទេសម៉ាឡេស៊ី​បាន ជូន​ដំណើរ​និស្សិត​ កម្ពុជា​ ដែល​ធ្វើ​ដំណើរ​ ពីប្រទេស​អារ៉ាប់​ប៊ីសាអូឌីត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ទីក្រុង ​គូឡាឡាំពួ​ប្រទេសម៉ាឡេសុី នៅ​ថ្ងៃទី​១០​ ខែកក្កដា​ ឆ្នាំ​២០២០​ ជេីង យន្តហោះ​ពាណិជ្ជកម្ម​ពិសេស​របស់​ក្រុមហ៊ុន​ អាកាសចរណ៍ ​ម៉ាឡេស៊ី​ លេខ​MH762 បានចាកចេញ​ពី​ ទីក្រុង​គូឡាឡាំពួ​នៅ វេលាម៉ោង​១៦និង៣០នាទី ហេីយនឹងទៅដល់ ​ទីក្រុង​ភ្នំពេញ​ នៅ​វេលាម៉ោ ង​ ១៧និង២៥នាទីថ្ងៃ​ដដែល។

ឯកអគ្គរាជទូត​បានគូសបញ្ជាក់ជូនថា​ កន្លងម ក​ សម្តេច​អគ្គមហាសេនាប តី​តេជោ​ បានអនុញ្ញាតឱ្យ​និងនិស្សិតកម្ពុជា​ដែល​សិក្សា​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ វិលត្រឡប់​ប្រទេស​កម្ពុជា​ វិញ​ ហេីយ​ទេីបតែពេល នេះ​ ទេីបយេីង អាចរៀបចំ ជេីងហោះហេីរនេះ បាន​ ដែល​ជា​ការរៀប ចំឡើង​ក្រោមការសហការយ៉ា ងជិតស្និទ្ធជាមួយ លោក អូស្មាន់ ហាស្សាន់ទេសរដ្ឋមន្ត្រី​ ទទួលបន្ទុកបេសកកម្មពិសេស និងលោក ឃួន ផុនរ តនៈ ឯកអគ្គរាជទូត កម្ពុជាប្រចាំ ប្រទេសអេហ្ស៊ីប។

ជេីងយន្តហោះ​នេះ​ មានអ្នកដំ ណេីរ​សរុប​ ៩៤ នាក់​ ដែលក្នុង​នោះ​រួមមា ននិស្សិតកម្ពុជាចំនួ ន៨០ នាក់​ ធ្វេី​ដំណើរ​មកពីប្រទេសអារ៉ាប៊ីសាអូឌីត អ្នកដំណើរ​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ ម៉ាឡេស៊ី​ចំនួន​១៣ នាក់​ និង​ជន ជាតិ​ខ្មែរ​កាន់​ លិខិត​ឆ្លង ដែន​ម៉ាឡេស៊ី​ ១នាក់​។

ចាប់​តាំង​ពីការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ-១៩​ រហូត​មក​ដល់​ ពេល​នេះ​ ស្ថានទូត​កម្ពុជា​បានសម្របសម្រួល​ និងជួយរៀបចំការវិលត្រឡប់ទៅប្រទេសកម្ពុជាវិញរបស់ប្រជាពលរដ្ឋ​ ពល ករ​ ពលការិនី​ និងសិស្សនិស្សិតកម្ពុជា​ បានចំនួន​ ៥ លេីក​ សរុប​មានចំនួន​ ៦២៣នាក់​៕

Related posts

Leave a Comment