ពាក្យថា ប្ដីប្រពន្ធ គឺជាចំណងស្នេហាដ៏វិសេសវិសាលមួយ និងពោរពេញទៅដោយភាពបរិសុទ្ធ ដែលបូករួមបញ្ចូលទៅដោយភាពស្និទ្ធស្នាល ការលះបង់ ការយកចិត្ដទុកដាក់ ការថ្នាក់ថ្នម ការយល់ចិត្ដ និងការចំណាយពេលវេលា ចំពោះគ្នាទៅវិញទៅមក ទាំងអស់នេះហើយ គឺជាអ្វីដែលមនុស្សគ្រប់គ្នាតែងតែប្រាថ្នាចង់បាន។
ដោយឡែក កាលពីពេលថ្មីៗ កន្លងទៅនេះ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ គូស្វាមីភរិយាមួយគូ បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង ក្រោយអ្នកទាំងពីរបានបង្ហាញអំពីចំណងស្នេហ៏ផ្អែមល្ហែមរបស់ខ្លួន រួមជាមួយជីវិតនៃការតស៊ូ ចាប់កាន់ដៃគ្នាតាំងពីមិនទាន់មិនអ្វីសោះ ពុះពារឆ្លងកាត់គ្រប់ឧបសគ្គ រហូតក្លាយទៅជាអ្នកជំនួញដ៏ជោគជ័យមួយ ដែលពេលនេះ អ្នកទាំងពីរមានទ្រព្យសម្បត្ដិជាច្រើន ដូចជាផ្ទះ និងឡានទំនើបជាច្រើនគ្រឿងថែមទៀតផង។
ក្នុងនោះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយ ដែលមានឈ្មោះថា Sreynak Rose Vs Bee បានសរសេររៀបរាប់ឱ្យដឹងថា៖”ជីវិតពិត របស់ស្រីណាក់ និង បងរិន។ រៀបការរួចសល់លុយប្រហែល ៨៥០ដុល្លារ បេីតាមចាំ មកដល់ភ្នំពេញប៉ុន្មានថ្ងៃ ម៉ែតេមកថាកូនគេយករូបថតមកអស់ជាង ៣០០ដុល្លារទៀត (អំបិលប្រហុកហេីយស្រីណាក់អេីយ)។
រៀបការរួច ទ្រព្យដែលមានជាប់ខ្លួន គឺម៉ូតូនឹងមួយគត់ គ្រាន់ដឹកអូនដេីរលេង នៅផ្ទះជួលតូចមួុយជាមួយបង ជាមួយប្អូន ជាមួយមិត្ត ចែកលុយគ្នាចេញ អ្នកណាខ្លះជាកូនអ្នកខេត្តហេីយមកនូវភ្នំពេញ និងយល់អារម្មណ៍មួយនេះ បេីថារៀបរាប់មិនអស់ទេ តែគ្រាន់តែចង់ចែករំលែករឿងល្អៗខ្លះៗ
សំរាប់ជីវិត ទោះបីមិនទាន់ដេីរដល់ចំណុចដែលខ្ញុំស្រមៃ តែវាអាចនៅចំណុចមួយដែលកូនអ្នកខេត្ត ហេីយក្នុងគ្រួសារមិនពេញលេញមួយអាចធ្វេីបាន ហេីយក៏បន្តក្តីស្រមៃទៅមុខទៀតដោយពេញចិត្ត។
ទំនេរនឹងចែរំលែកបទពិសោធន៍ល្អៗ អោយមិត្តៗទាំងអស់គ្នាណា! មិនមែន ជាការងាយទេ ដែលចាប់ផ្តេីមពីបាតដៃទទេ អាចដេីរមកដល់ថ្ងៃនេះ តែក៏អរគុណធានាគារ ដែលតែងតែអោយលុយខ្ញុំខ្ចីរហូតមក តាមតម្រូវការ កម្ម៉ងបានដូចគេជប់ហាហា ចំណុចខ្លះៗរបស់ជីវិតស្រីណាក់ផ្ទាល់ បានមកពីបទពិសោធន៏ជីវិត នឹងការរៀនសូត្រ៖
ទី១ ត្រូវចេះអភិវឌ្ឍន៍ខ្លួនឯង ស្គាល់ខ្លួនឯងជានណា? ទី២ មានភាពស្មោះត្រង់គ្រប់ពេលវេលា។ ទី៣ ខិតខំតស៊ូគ្រប់បញ្ហាដែលកេីតមាន។ ទី៤ លុបពាក្យខ្ចិលចេញពីខ្លួនអោយអស់។ ទី៥ ដាក់ផែនការច្បាស់លាស់សំរាប់ជីវិត។ ទី៦ អនុវត្តអោយបានខ្ជាប់ខ្ជួន។ ទី៧ មានទំនាក់ទំនងល្អជាមួយពិភពខាងក្រៅ។ ទី៨ កុំសន្សំរឿងពីមុនមកគិត ត ដល់បច្ចុប្បន្ន។ ទី៩ កសាងក្តីស្រលាញ់អោយច្រេីនៗ តាមដែលអាចធ្វេីទៅបាននឹងគ្រប់ពេល។
ទី១០ រៀនបេីកចិត្តអោយទូលាយ និងរៀនទទួលយកចំណេះដឹងថ្មីៗរហូត។ ទី១១ កុំចងគំនុំ កុំចាប់កំហុស កុំមេីលងាយ កុំខឹង កុំរអ៊ូ។ នៅមានចំណុចជាច្រេីនទៀត ជោគជ័យគឺឋិតលេីខ្លួនឯង។ ចូរចាំថា ទោះយេីងមកពីគ្រួសារបែបណា កេីតមកជីវិតបែបណា កុំអស់សង្ឃឹមអី ត្រូវតាំងជំហរអោយរឹងមាំជានិច្ច! ស្រីណាក់កូនអ្នកខេត្តកំពង់ចាម ស្រីណាក់ខូលិកសិនហាងបោះដុំខោអាវនារីនាំចូលពីបរទេស”។