ឃើញពិធីបុណ្យ៧ថ្ងៃ របស់តារាសម្តែង មីស្ទើឃ្វីន ស្ងាត់ជ្រងំ មិនសូវមានគេមកចូលរួម លោក អុឹម ជីវ៉ា បង្ហោះសារយ៉ាងចាក់ដោតថា…

កាលពីថ្ងៃម្សិលមិញនេះ គឺជាថ្ងៃបុណ្យ៧ថ្ងៃ តារាសម្តែង មីស្ទើឃ្វីន ដែលបានទទួលមរណ ភាពដោយសារតែជំងឺ។ ដំណឹងមរណ ភាព មីស្ទើឃ្វីន ពិតជាកំសត់ខ្លាំងណាស់ ព្រោះលោកមានតែម្តាយម្នាក់ប៉ុណ្ណោះ ហើយគ្រួសាររបស់លោកក៏លំបាកទៀតផង។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់លោក អុឹម ជីវ៉ា បានរៀបរាប់ថា “បុណ្យអ្នកសិល្បៈក្រីក្រមិនល្បី..គឺមិនសូវមានគេមកចូលរួមទេ ទោះបីគាត់មិនល្បីហើយគ្មានអ្នកសិល្បះមកចូលរួមមែន. តែខ្ញុំបាទ អុឹម ជីវ៉ា សប្បាយចិត្ត ដែលធ្វើបុណ្យស ពនិងបុណ្យ៧ថ្ងៃអោយគាត់បានចប់សព្វគ្រប់ កាលគាត់នៅរស់គាត់ជួយគេច្រើនណាស់ ពេល.. ហុឺ..សូមទៅអោយបានស្ងប់ណាប្អូនមីស្ទើឃ្វីន ។

ខ្ញុំបាទពិតជាសូមថ្លែងអំណរគុណដល់បងប្អូនសិល្បករនិងសប្បុរសជនទាំងអស់ដែលបានចូលចូលរួមទាំងកម្លាំងកាយនិងថវិការ ពេលវេលារ ! បើគ្មានសប្បុរសជននិងសិល្បករមួយចំនួនប្រហែលជាគ្មានលុយធ្វើបុណ្យស ពឬបុណ្យ៧ថ្ងៃឡើយ សូមគោរពជូនពរដល់សិល្បករនិងសប្បុរសជនទាំងអស់ដែលបានជួយតាំងពីបុណ្យស ពរហូតដល់បុណ្យ៧ថ្ងៃបានចប់សព្វគ្រប់តាមប្រពៃណីដោយរលូន សូមជូនពរបងប្អូនទាំងអស់មានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ចការងារ សុខសុភមង្គល កុំបីឃ្លៀងឃ្លាតឡើយ ។

Related posts

Leave a Comment