សម្ដេច ហ៊ុន សែន៖ ពលរដ្ឋខ្មែរទាំងអស់ត្រូវចូលរួមថែរក្សា ដាំដើមឈើឡើងវិញ ដើម្បីជាប្រយោជន៌ដល់ពួកយើងទាំងអស់គ្នា…

ភ្នំពេញ៖ ក្នុង​សារ​ជូន​ជនរួមជាតិ​ កាលពី​ព្រឹក​ថ្ងៃទី​៩ ខែ​កក្កដា​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ បានលើកឡើងថា បុណ្យ«រុក្ខទិវា»ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ ព្រះបរមរតនកោដ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ក្នុងគោលបំណងបំផុសចលនាដាំដើមឈើឡើងវិញ និងអោយប្រជាពលរដ្ឋចូលរួមថែរក្សាសម្បត្ដិព្រៃឈើ ជាពិសេស ដើម្បីបណ្តុះគំនិតថែរក្សា ការពារ និងគំនិតស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិរបស់ប្រទេស។

ជាមួយគ្នានេះដែរ សម្ដេច ហ៊ុន សែន ក៏បានអំពាវនាវឲ្យជនរួមជាតិ បងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងចូលរួមស្រឡាញ់ថែរក្សាការពារព្រៃឈើ នឹងចូលរួមដាំដុះ កូនឈើថែរក្សាការពារបរិស្ថានធម្មជាតិឲ្យបានគង់វង្សនៅគ្រប់ទីកន្លែង ដើម្បីជាប្រយោជន៍ ដល់ការរស់នៅរបស់ខ្លូនយើងផង សហគមន៍យើងផង និងជីវិតសត្វព្រៃគ្រប់ប្រភេទផង ព្រមទាំងប្រព័ន្ធជីវៈចម្រុះជាច្រើនផងដែដែលជាសម្បត្តិរបស់មនុស្សជាតិនៅគ្រប់ជំនាន់៕

Related posts

Leave a Comment