មួយគូរទៀតហើយ! គំរប់ខួបស្នេហ៍ 9ឆ្នាំ កាន់ដៃគ្នាពីរនាក់ មកដល់ថ្ងៃនេះ ប៉ុណ្ណឹងគ្រប់គ្រាន់ហើយសំរាប់គ្រួសារតូចមួយនេះ…

ពាក្យថា ប្ដីប្រពន្ធ គឺជាចំណងស្នេហាដ៏វិសេសវិសាលមួយ និងពោរពេញទៅដោយភាពបរិសុទ្ធ ដែលបូករួមបញ្ចូលទៅដោយភាពស្និទ្ធស្នាល ការលះបង់ ការយកចិត្ដទុកដាក់ ការថ្នាក់ថ្នម ការយល់ចិត្ដ និងការចំណាយពេលវេលា ចំពោះគ្នាទៅវិញទៅមក ដែលទាំងអស់នេះហើយ គឺមនុស្សគ្រប់រូបតែងតែប្រាថ្នាចង់បាន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាលពីម្សិលមិញនេះ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ គូស្វាមីភរិយាមួយគូ បានកំពុងតែធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក មានការចាប់អារម្មណ៍ជាខ្លាំង ក្រោយអ្នកទាំងពីរ រួមជាមួយចំណងដៃកូនប្រុសស្រី បានបង្ហោះអំពីទិដ្ឋភាពផ្ទះដ៏ស្រស់ស្អាតមួយកន្លែង ស្ថិតនៅក្នុងបុរី ប៉េង ហួត បឹងស្នោរ ដែលទើបតែទិញ រួមជាមួយរថយន្ដទំនើប ២គ្រឿងបន្ថែមទៀត ម៉ាក TOYOTA LandCruiser និង Mercedes Benz ដែលទាំងនេះ គឺជាកម្លាំងញើសឈាម អ្នកទាំងពីរបានខិតខំរក គ្មានពេលសម្រាក ទម្រាំមានថ្ងៃនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ នារីជាប្រពន្ធ ដែលគាត់មានគណនី ហ្វេសប៊ុកឈ្មោះ Sopheak Ros ក៏បានភ្ជាប់សំណេរមួយឃ្លាដ៏មានអត្ថន័យទាំងស្រុងថា៖”សម្រេចគោលដៅមួយទៀតហើយក្នុងឆ្នាំ២០២០ គំរប់ខួបស្នេហ៍៩ឆ្នាំ កាន់ដៃគ្នាពីរនាក់ មកដល់ថ្ងៃនេះ អរគុណបងគ្រប់យ៉ាងដែលខំកាន់ដៃអូនមកដល់ថ្ងៃនេះ បង្រៀន ផ្តល់កលាំងចិត្ត ជួយទាំងកំលាំងកាយ សព្វគ្រប់ តស៊ូជាមួយគ្នា ទោះបីជួបការលំបាកយ៉ាងណា ធ្លាប់ដួល ក៏នៅតែកាន់ដៃគ្នាក្រោកឡើងប្រឹងទៅមុខជាមួយគ្នា ប្តីអូនមិនចេះស្វីត មិនចេះសូប្រាយ មិនចេះអោយកាដូអីប្រពន្ធ ចេះតែកាន់ដៃប្រពន្ធទៅទិញរបស់ដែលស្រលាញ់ជាមួយគ្នា ដាក់គោលដៅដើរទៅរកវាជាមួយគ្នា ប៉ុណ្ណឹងគ្រប់គ្រាន់ហើយសំរាប់គ្រួសារតូចមួយនេះ ស៊ូទៀតណាប្តី អូននៅគោលដៅបំណងប្រាថ្នាច្រើនទៀត”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment