អស់ទាស់ អាយុគ្រន់តែជាតួរលេខទេ! ផ្ទុះការសរសើរយ៉ាងខ្លាំង ក្រោយឃើញអ៊ុំប្រុសម្នាក់នេះ បកស្រាយបទ “ស្រលាញ់គ្នាយូរម៉េចស្ទាវ” ដោយគ្រប់គ្នាលាន់មាត់ថា…(មានវីដេអូ)

អ្នកចូលចិត្តខាងវិស័យចម្រៀង ពិតជាធ្លាប់ស្តាប់រួចមកហើយ នូវបទដែលកំពុងល្បីខ្លាំងមួយ ក្រោមចំណងជើងថា “ស្រលាញ់គ្នាយូរម៉េចស្ទាវ” ដែលជាការបកស្រាយដោយ ខាន់ ស៊ីអឿន ហើយក៏ជាការនិពន្ធទំនុកច្រៀង ដោយ មនោសញ្ចេតនា, និពន្ធបទភ្លេង ដោយ Mrr Thea
និង និពន្ធ Melody ដោយ Ra Zony។

​បទនេះចេញផ្សាយនៅក្នុងបណ្តាញសង្គម YouTube ក្នុង Channel មួយឈ្មោះ Khanh Sioun ខាន់ ស៊ីអឿន កាលពីកំឡុងខែ មីនា ឆ្នាំ ២០១៩ ហើយមកដល់ថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០២០ នេះ មានអ្នកចូលទស្សនាជាង ២២ លានដងបាត់ហើយ សឹងតែមិនគួរឲ្យជឿ។

ស្រាប់តែមកដល់ថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេប្រទះឃើញ ហ្វេសប៊ុកមួយឈ្មោះ Nek Propun Somlanh បានបង្ហោះវីដេអូ ពី លោកតាម្នាក់ បានលើកយកបទមួយនេះ មកច្រៀងលេងកម្សាន្ត នៅលើឆាកតន្ត្រីមួយ រហូតដល់ថ្នាក់ ផ្ទុះការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ដោយមានអ្នកចូលទស្សនាជិត១លានដងបាត់ហើយ ព្រមទាំងធ្វើការចែករំលែកតគ្នា ជាង៣មុឺនដងផងដែរ គិតត្រឹមថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០២០ នេះ។

ក្រោយទស្សនាចប់ អ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើនលាន់មាត់សរសើរថា ៖ រាំឡូយណាស់ មិនចាញ់ក្មេងទេ, ច្រៀងពីរោះ​អ៊ុំ នៅក្មេងមិនដឹងពីរោះប៉ុណ្ណាទេ សុំសរសើរដោយស្មោះ, មិនសសើរ មិនបាន គាត់ច្រៀង បានល្អ, គាត់សប្បាយត្រូវហេីយគាត់ចាស់ហេីយមានពេលបែបនេះប៉ុន្មានដងទៀត ព្រមទាំងនៅមានពាក្យសរសើរជាច្រើនទៀត។

តោះដើម្បី កុំឲ្យខាតពេលយូរ ថាលោកតា បកស្រាយបទនេះយ៉ាងម៉េច បានទទួលការគាំទ្រខ្លាំងបែបនេះ សូមទស្សនាវីដេអូដែលបានភ្ជាប់ជូនខាងក្រោមនេះ ៖

Related posts

Leave a Comment