ចៅក្រមខេត្តកោះកុង ដែលជិះឡានដេញបុកចោរឆក់កាបូបស្លា ប់នោះ ត្រូវបញ្ជូនទៅតុលាការ នៅព្រឹកនេះហើយ…

ភ្នំពេញ ៖ បើយោងតាមគណនីហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានបង្ហោះសារលើបណ្តាញសង្គមមុននេះបន្តិចថា “ប្រភព​ច្បាស់​ការ​ពី​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​សែន​ សុខ​ បាន​អោយដឹងថា​ នៅ​ព្រឹក​ថ្ងៃ​ទី​ ៩​ ខែ​ កក្កដា​ ឆ្នាំ​ ២០២០​ នេះ​ សមត្ថកិច្ច​នគរបាល​អធិការ​ខណ្ឌ​បានរៀបចំ​សំណុំរឿង​បញ្ជូន​លោក​ គង់​ ​ខេមរា​ ចៅក្រម​ អមសាលាដំបូង​ខេត្ត​កោះកុង​ ទៅ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់ការ​បន្តតាមច្បាប់​ពីបទ​ មនុស្ស​ឃា ត​ ដោយ​ អ​ ចេត នា​ ។

លោក​គង់​ ខេមរា​ គឺជាជនរងគ្រោះដែលចោរឆ ក់ ​កាបូបលុយ​កាលពីរសៀលថ្ងៃទី​ ៨​ ខែ​ កក្កដា​ ឆ្នាំ​ ២០២០​ នៅ​ខណ្ឌ​ សែនសុខ​ បន្ទាប់​មក​លោកក៏បេីកឡានដេញតាមចោរឆក់​និងបានបុកចោរ​អោយដួល​បណ្ដាល​អោយ​ចោរឆក់​ស្លា ប់​ ។

គួរបញ្ជាក់ផងដែរថា ករណីមួយនេះ ស្ថិតនៅលើផ្លូវហាណូយ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង ដែលម្នាក់ជាឌុប បានទៅម៉ូតូទៅឆក់កាបូបបានសម្រេច ដែលមានទឹកប្រាក់ប្រមាណ​​ជិត​១ម៉ឺនដុល្លារ ពីដៃជនរងគ្រោះ តែក៏ត្រូវជនរងគ្រោះ បើករថយន្តដេញបុក ធ្វើឲ្យជនសង្ស័យភិតភ័យជិះជ្រុលចង្កូតបុកជាមួយឡានពេញមួយទំហឹង បណ្តាលឲ្យស្ លាប់ម្នាក់ ដែលហេតុការណ៍បានកើតឡើងកាលពីថ្ងៃទី០៨ ខែកក្តដា ឆ្នាំ២០២០នេះ។

Related posts

Leave a Comment