រំភើបជំនួស! ឃើញបុគ្គលិក ហាងលក់មាសពេជ្រ ហត់ខ្លាំងពេក លោកស្រី ទ្រី ដាណា បានជប់លៀងលើកទឹកចិត្ត ថែមទាំងជូនថវិកា និងទូរស័ព្ទ ម្នាក់១គ្រឿងទៀត ដល់បុគ្គលិកឆ្នើម…(មានវីដេអូ)

កម្មវិធី សម្ពោធហាងមាសពេជ្រ ថ្មី និងចាប់រង្វាន់ របស់លោកស្រី ទ្រី ដាណា បានបញ្ចប់ទៅដោយជោគជ័យ និងទទួលបានការគាំទ្រយ៉ាងខ្លាំងសឹងតែមិនគួរឲ្យជឿ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០១ ដល់ ០៧ ខែកក្កដា ឆ្នាំ ២០២០។

ក្នុងនោះ ក៏បានធ្វើឲ្យមហាជនទូទៅ ផ្ទុះការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង ហើយក៏មានអ្នកខ្លះ និយាយថា ពិតជាមិនធ្លាប់ឃើញពីមុនទេ មនុស្សច្រើនបែបនេះ ចូលមកទិញមាសពេជ្រ នោះ។

ដោយមើលឃើញបុគ្គលិករបស់ខ្លួន បំពេញការងារបានយ៉ាងល្អ ទោះហត់នឿយខ្លាំងប៉ុណ្ណាក៏ដោយ ក៏នៅតែទទួលស្វាគមណ៍អតិថិជនយ៉ាងកក់ក្តៅដែរនោះ លោកស្រី ទ្រី ដាណា និងស្វាមី បានរៀបចំកម្មវិធីជប់លៀងជូនបុគ្គលិករបស់ខ្លួន ដើម្បីជាការលើកទឹកចិត្ត និងថ្លែងអំណរគុណផងដែរ។

កាន់តែពិសេសជាងនេះទៅទៀតនោះ ថៅកែហាងពេជ្រ រូបនេះ បានជូនថវិកា និងទូរស័ព្ទ ម្នាក់១គ្រឿងទៀត ដល់បុគ្គលិកឆ្នើម។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Related posts

Leave a Comment