លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ស្នើដល់សមាគ ម ពាណិជ្ជកម្មជប៉ុន ប្រចាំកម្ពុជា (JBAC) ឲ្យជួយរៀបចំផែនការ ទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគ ពីជប៉ុនបន្ថែមទៀត ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍កម្ពុជា ឲ្យកាន់តែរីកចំរើនខ្លាំងឡើង។
ក្នុងជំនួបជាមួយលោក ខាន់ដា យ៉ូហ្គោ (KANDA Yogo) ប្រធានសមាគម ពាណិជ្ជកម្មជប៉ុន ប្រចាំកម្ពុជា និងជាអ្នកគ្រប់គ្រងទូទៅ របស់ក្រុមហ៊ុនសាជីវកម្មមីត ស៊ុយប៊ីស្សី នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ លោកថោង ខុន បានថ្លែងថា សមាគមមាន ក្រុមហ៊ុន ជាសមាជិក ចំនួន ២៧០ក្រុមហ៊ុនស្ថិតក្នុងដៃនោះ កំពុងតែសម្លឹងរកមើល ទីតាំងមួយចំនួននៅកម្ពុជា ដើម្បីបង្កើនការវិនិយោគ លើវិស័យទេ សចរណ៍ ដោ ពួ កគេជឿជាក់ថា កម្ពុជានៅតែជាគោលដៅវិនិ យោគ និងទេស ចរណ៍ដែលមានសុវត្ថិភាពខ្ពស់។
ក្នុងឱកាសនោះលោក ក៏បានស្នើសមាគម JBAC ជួយរៀបចំ ផែនការទាក់ទា ញភ្ញៀវទេសចរ និងអ្នកវិនិយោគ ពីជប៉ុនបន្ថែមផងដែរ ពីព្រោះលោកជឿថា ការងារទាំង នេះមិនអា ចពឹងតែទៅលើ សមាគមឲ្យធ្វើតែម្នាក់ឯង នោះឡើយ ចាំបាច់កម្ពុជាខិតខំជួ យធ្វើរួមគ្នាដែរ ។ដូច្នេះ ហើយរដ្ឋមន្ត្រីសង្ឃឹមថា JBAC នឹងជួ យក្នុងកិច្ចការងារនេះ ។
ជាមួយគ្នានោះ លោករដ្ឋមន្រ្តី បានស្នើស មាគម JBAC ជួយជំរុញឲ្យមានកំ ណើនភ្ញៀវទេសចរ ពីជប៉ុនមកកម្ពុជាបានច្រើនថែមទៀត នៅពេលជំងឺកូវីដ១៩ ត្រូវបាន បញ្ចប់ ខណៈកម្ពុជាកំពុងរៀបចំ ត្រៀមខ្លួន យ៉ាងយកចិត្តទុកដាក់ ក្នុងការទទួល ស្វាគមន៍ការត្រឡប់ មកម្ដងទៀតរបស់ភ្ញៀវទេ សចរអន្តរជាតិ។
ជាការឆ្លើយតប ខាន់ដា យ៉ូហ្គោ បានបញ្ជាក់ថា នៅ ពេលដែលវិបត្តិជំងឺកូវីដ១៩ ផុតរលត់ពីពិភពលោក នេះទៅ លោកនឹងជំរុញទាក់ទាញ សមាជិករប ស់សមាគម បង្កើនការវិនិយោ គនៅកម្ពុជា បានច្រើន បន្ថែមទៀត ពិសេសការវិនិយោគលើ វិស័យទេស ចរណ៍នេះតែម្ដង។
លើសពីនេះទៀត ប្រធានប្រធានស មាគម ពាណិជ្ជកម្មជប៉ុនប្រចាំកម្ពុជា ក៏បាន សន្យាថា ពង្រឹង កិច្ចសហការ ល្អនេះជាមួ យកម្ពុជាបន្តទៅ មុខទៀត ដើម្បីជំរុញវឌ្ឍន ភាពលើវិ ស័យទេ សចរណ៍ និងវិនិ យោគនៃ ប្រទេសមិត្តទាំងពីរ ដោយអ្វីៗទាំងអ ស់សុទ្ធតែសង្ឃឹមទុ កនៅ ពេលវិបត្តិជំងឺកូវីដ១៩ រលាយ រលត់ ចេញផុត ពីភពផែន ដី៕