ប្រិយមិត្ត ក្នុងបណ្តាញសង្គមហ្វេសប៊ុកពិតជាបានជ្រាបហើយមើលទៅ កាលពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ លោកស្រី ទ្រី ដាណា បានរៀបចំកម្មវិធី សម្ពោធហាង មាសពេជ្រ ថ្មី របស់លោកស្រី ហើយ ព្រមទាំងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនរបស់ខ្លួន សឹងតែមិនគួរឲ្យជឿ រហូតដល់ថ្នាក់ ធ្វើឲ្យមហាជនទូទៅ ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង អ្នកខ្លះក៏បាននិយាយថា ពិតជាមិនធ្លាប់ឃើញពីមុនទេ មនុស្សច្រើនបែបនេះ ចូលមកទិញមាសពេជ្រ នោះ។
ដើម្បីអបអរការបើកសម្ពោធហាងថ្មីនេះ លោកស្រី ក៏មានកាដូដ៏ធំសម្បើមសម្រាប់ លើកទឹកចិត្តដល់អតិថិជនរបស់ខ្លួន ដែលបានគំាទ្រ កន្លងមក និងអតិថិជនថ្មីៗទៀត ដែលកាដូទាំងអស់នោះរួមមាន៖
រថយន្តម៉ាក Ford Ranger ស៊េរី ឆ្នាំ២០២១ ចំនួន ១គ្រឿង, ម៉ូតូម៉ាក ហុងដា ឌ្រីមសង់ ស៊េរី ២០២០ ចំនួន ៥គ្រឿង, ទូរសព្ទដៃ Smartphone ចំនួន ១០០គ្រឿង និងមានរាប់ពាន់រង្វាន់ទៀត ដោយការចាប់រង្វាន់នេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០២០។
ហើយម្សិលមិញនេះ នាថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២០ នេះ លោកស្រី ទ្រី ដាណា បានស្វែងរក អ្នកមានសំណាង ដែលក្លាយជាម្ចាស់ រថយន្តម៉ាក Ford Ranger ឃើញហើយ។
ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២០ លោកស្រី ទ្រី ដាណា បានយករង្វាន់ឡានទំនើបមួយគ្រឿងនេះ ទៅប្រគល់ជូន អ្នកមានសំណាងនេះ ផ្ទាល់ដៃតែម្តង ព្រមទាំងមានបងប្អូនប្រជាពលរដ្ឋនៅទីនោះ មកចូលរួមយ៉ាងច្រើនកុះករ ផ្អើលភូមិតែម្តង គ្រប់គ្នាឃើញហើយ រំភើបជំនួសអ្នកត្រូវរង្វាន់នេះតែម្តង។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូនេះទាំងអស់គ្នា ៖